៧៤ឆ្នាំបានកន្លងផុតទៅហើយ រដ្ឋធានីហាណូយបានក្លាយទៅ ជាទីក្រុងធំទូលាយកាន់តែស្រស់ស្អាតនិងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមាន ផ្ទៃដីចំនួន៣៣៤៤គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនជាង៧,៧លាននាក់។ ទីក្រុង ក៏បានក្លាយទៅជាមជ្ឈមណ្ឌលរដ្ឋបាលជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនៃប្រទេសជាតិទាំងមូលផងដែរ។
ការប្រណាំងទូកប្រពៃណី Thua Thien Hue (រូបថត៖ baothuathienhue.vn) |
នាព្រឹកថ្ងៃដដែល ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានមានវត្តមាន នៅលើត្រើយទាំងសងខាងទន្លេ Huong ដើម្បីគាំទ្រចំពោះការប្រណាំងទូកប្រពៃណី Thua Thien Hue។ ការប្រណាំង នេះត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមកនេះ។ លោក Nguyen Thanh Tinh សមាជិកម្នាក់នៃក្រុម ទូកឃុំ Thuy Van ទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue បាន អោយដឹងថា៖
“ការប្រណាំងនេះត្រូវបានរៀបចំឡើងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា ជារៀងរាល់ឆ្នាំ។ តាមប្រពៃណីថា ការប្រណាំងគឺសំដៅបង្ហាញបំណងប្រាថ្នា របស់ប្រជាជនដែលចង់អោយប្រទេសជាតិសុខសាន្តត្រាណ ប្រជាជនសម្បូរ ធូធារ និងរដូវអំណោយផល”។
ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ កន្លែងលេងកំសាន្តនានានៅទីក្រុង ដាណាំង ភាគកណ្ដាលវៀត ណាម បានរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដើម្បីបម្រើប្រជាជននិងភ្ញៀវទេសចរ។ តាមការធ្វើស្ថិតិរបស់បណ្ដាអង្គភាពធ្វើ អាជីវកម្មទេសចរណ៍បានសរអោយឃើញថា បរិមាណភ្ញៀវដែលកក់ទិញទួរក្នុង បុណ្យឯករាជ្យជាតិឆ្នាំនេះ គឺខ្ពស់ជាងទ្វេដងបើធៀបនឹងថ្ងៃធម្មតា។ លោក Le Tan Thanh Tung អគ្គនាយករងក្រុមហ៊ុនទេសចរណ៍វៀតណាម Vitours បាន អោយដឹងថា៖
“ក្នុងបុណ្យឯករាជ្យជាតិឆ្នាំនេះមានក្រុមហ៊ុនជាច្រើនបានរៀបចំកម្មវិធី Teambuilding សម្រាប់កម្មា ភិបាលបុគ្គលិកក្រុមហ៊ុន នាចុងសប្ដាហ៍នៅទីក្រុង ដាណាំង។ ទីពីរគឺ នាពេលថ្មីៗនេះ បរិមាណភ្ញៀវអន្តរជាតិមកដល់ដាណាំង កំពុងកើនឡើង ជាពិសេសគឺពីបណ្ដាប្រទេសដែលមានជើងហោះហើរត្រង់ មកដល់ដាណាំងដូចជាទីផ្សារអាស៊ាននិងជប៉ុន”។
ទិដ្ឋភាពនៅកម្មវិធីសិល្បៈ "ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ” (រូបថត៖ TTXVN) |
មុននោះ នាយប់ថ្ងៃទី១ ខែកញ្ញា នៅទីលាន៧ឧសភា ទីក្រុង Dien Bien Phu ខេត្ត Dien Phu ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ”។ កម្មវិធីនេះគឺសំដៅលើក តម្កើងគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាលើកតម្កើង សេចក្ដីស្នេហាជាតិ មោទនភាពជាតិអំពីប្រវត្តិសាស្ត្រនិងប្រពៃណីដ៏ភ្លឺស្វាងរបស់ ប្រជាជាតិវៀតណាម គ៏ដូចជាបង្ហាញនូវជំនឿជាក់ចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី ប្រទេសជាតិផងដែរ។
ក្នុងឱកាសរំលឹកខួបលើកទី៧៤ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Tan Trao បាន ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចំនួន៦ហ្មឺននាក់មកទស្សនា តាមនោះបង្កើនបរិមាណភ្ញៀវទេសចរសរុបមកទស្សនាកេរ្តិ៍ដំណែលនេះចាប់តាំងពីដើមឆ្នាំមក ឡើងដល់ទី៥សែននាក់។ Tan Trao ជាតំបន់ពោរពេញទៅដោយ ប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ដោយមានទីតាំងយុទ្ធសាស្ត្រសំខាន់របស់ប្រទេស ជាតិ។ នាខែឧសភាឆ្នាំ១៩៤៥ លោកអ៊ុំហូបានសម្រេចផ្លាស់ពី Cao Bang មក Tuyen Quang ដើម្បីដឹកនាំចលនាបដិវត្តន៍ទូទាំងប្រទេស។ លោកអ៊ុំបានជ្រើស រើសឃុំ Tan Trao ស្រុក Son Duong ធ្វើជា “រដ្ឋធានីតំបន់រំដោះ” ពោលគឺជា មូលដ្ឋានបដិវត្តន៍ស្នូលនៃប្រទេសជាតិទាំងមូល។ នៅទីនេះបានប្រព្រឹត្តទៅ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដែលមានអត្ថន័យសម្រេចកំណត់ដល់ជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥៕