|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការនៅគ្រប់តំបន់ |
(VOV)_នាថ្ងៃទី២១កក្កដា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម លោកស្រី Pham Thi Hai Chuyen និងប្រធានគណៈកម្មាធិការទទួល
បន្ទុកបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម លោកស្រី Truong Thi Mai បាន
អញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ នៅមជ្ឍមណ្ឌលព្យាបាលរោគ និងបំ
ប៉នសុខភាព យុទ្ធជនពិការ Nho Quan ខេត្ត Ninh Binh ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី
Pham Thi Hai Chuyen បានអះអាងថា៖បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក និងមាន
គោលនយោបាយអនុគ្រោះចំពោះបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារគោល
នយោបាយ និងអ្នកមានគុណូបការះចំពោះបដិវត្តន៍។
អនុវត្តតាមគោលនយោបាយថែទាំមុខសញ្ញាជាអ្នកមានណុណូបការះ អនុវត្ត
តាមសិលធម៌៖ផឹកទឹកនឹកដល់ប្រភពដើម ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជន
ទីក្រុងហាណូយ បានប្រគល់ជូនអំណោយចំនួន១២៧ពាន់ចំណែក សំរាប់បណ្ដាមុខ
សញ្ញាគោលនយោបាយ យុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលី។
ក៏ក្នុងកាសទិវាយុទ្ធជនពិការ យុទ្ធពលីនេះដែរ នាថ្ងៃទី២០ កក្កដា ថ្នាក់ដឹកនាំ
ខេត្ត Binh Phuoc (ភាគខាងត្បូងវៀតណាម) បានទៅសាកសួរសុខទុក្ខ និងជូនអំ
ណោយចំពោះបណ្ដាគ្រួសារគោលនយោបាយនៅទីរួមខេត្ត Dong Xoai ។នេះគឺ
ជាសកម្មភាពបង្ហាញនូវការដឹងគុណ ចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធ
ជនពលី វីរអ្នកម្ដាយវៀតណាម ក្នុងបុព្វហេតុតស៊ូ រំដោះ និងកសាងប្រទេសជាតិ៕