សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៩ខែឧសភា នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជី មិញ (ថ្ងៃទី១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា ២០១៨) គណៈប្រតិភូរួមមានអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ថ្នាក់ ដឹកនាំទីក្រុងហូជីមិញរួមទាំងប្រជាជនគ្រប់ស្រទាប់ បានទៅអុជធូបនៅសារៈមន្ទីហូ ជីមិញនិងដាក់ផ្កានៅស្តបហូជីមិញផងដែរ។

នៅភូមិ Sen (ផ្កាឈូក) ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ស្រុកកំណើត របស់លោកប្រធានហូជីមិញកំពុងប្រារព្ធពិធីបុណ្យភូមិ Sen ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី ១៩ខែឧសភា។ មហោស្រពសំនៀងភូមិ Sen ជាចំណុចពិសេសនៃពិធីបុណ្យភូមិ Sen ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជី មិញកំពុងបានប្រព្រឹត្តទៅនៅ ។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ  - ảnh 1ទិដ្ឋភាពនៃមហោស្រពសំនៀងភូមិ Sen  

សិល្បៈកប្រជាជន Pham Tien Dung នាយករង មន្ទីវប្បធម៌ កីឡាខេត្ត Nghe An បានឲ្យដឹងថា៖ នេះជាលើកទី១ ដែលខេត្ត Nghe An រៀបចំពិធីបុណ្យសំនៀងភូមិ Sen ក្រោមដំបូលផ្ទះរបស់លោកប្រធានហូជីមិញ ដែលបានបង្កើតចំណាប់អារម្មណ៍ជូនចំពោះទស្សនិកជនគ្រប់រូបមកទស្សនាស្រុកកំណើត របស់លោកប្រធានហូជីមិញ។ លោក Pham Tien Dung សំណេះសំណាលថា៖ “ឆ្នាំនេះ មហោស្រពសំនៀងភូមិ Sen បានសម្រេចចិត្ត រៀបចំនៅមណ្ឌលកេរ ដំណែល Kim Lien ហើយតាំងពីថ្ងៃនោះមក មិនត្រឹមតែមានអ្នកស្រុក Nam Dan ទស្សនាប៉ុណ្ណោះទេ ថែមទាំងមានភ្ញៀវមកពីគ្រប់ទិសទីទូទាំងប្រទេសពេលមក ទុស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញគឺសុទ្ធសឹងតែចូលរួមសកម្មភាព នៃពិធីបុណ្យដែរ”។

នៅប្រទេសជាច្រើន សហគមន៍ជនវៀតណាមក៏បានរៀបចំសកម្មភាពជាច្រើនក្នុងឱ កាសរំលឹកខួបលើកទី១២៨ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ពោលគឺ នាថ្ងៃ ទី១៨ខែឧសភា អគ្គកុងស៊ុលវៀតណាមនៅខេត្ទ Savannakhet រួមទាំងគណៈគ្រប់ គ្រងបណ្តាមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ខេត្ត Savannakhet រៀបចំពិធី អុជធូបនៅមណ្ឌលអនុស្សវរីយ៍លោកប្រធានហូជីមិញនៅភូមិ Sayaphoum ទីរួមខេត្ត Kaysone Phomvihane ផងដែរ។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅឈីលី នាថ្ងៃទី១៧ខែឧសភា ក៏បានរួម សហការជាមួយរដ្ឋអំណាចខ័ណ្ឌ Cerro Navia រៀបចំពិធីរំលឹកខួបលើកទី១២៨ ទិវា កំណើតរបស់លោកប្រធានហូជីមិញ។អញ្ជើញថ្លែងមតិក្នុងពិធី អភិបាលខ័ណ្ឌ Cerro Navia លោក Mauro Tamayo មានបំណងថា នាពេលខាងមុខ នឹងបន្តរួម សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឈីលី រៀបចំសកម្មភាពជួបប្រាស្រ័យ វប្បធម៌និងបើកការតាំងពិព័រណ៍ដើម្បីប្រជាជនឈីលីយល់ដឹងបន្ថែមអំពីទឹកដីនិង ប្រជាជនវៀតណាម។

នៅបារាំង ពិធីរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញបានរៀបចំនាថ្ងៃទី១៨ខែឧសភា នៅសួនឧទ្យាន Montreau ទីក្រុង Montreuil៕

ប្រតិកម្មទៅវិញ