ស្ថានទូតវៀតណាមប្រចាំហុងគ្រីបានរៀបចំពិធីជប់លៀងរំលឹកខួបទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា (រូបថត៖ TTXVN) |
ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Tien Thuc បាន អះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលផ្ដល់ការយកចិត្តទុក ដាក់ក៏ដូចជាមនោសញ្ចេតនាដ៏ពិសេសចំពោះរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងចង់បន្តទទួលបានការគាំទ្រ យ៉ាងសកម្មរបស់ហុងគ្រីនិយាយដោយឡែកនិងប្រទេសដទៃទូទាំងពិភពលោក និយាយរួមនាពេលខាងមុខផងដែរ។
តាងនាមភាគីហុងគ្រី អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចបរ ទេសលោក Andas Baranyi បានអះអាងថា ទំនាក់ទំនងរវាងហុងគ្រីនិងវៀត ណាមកំពុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនកំពូល។ លោក Baranyi សង្ឃឹម ថា ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជា សហការគ្នារៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ធំៗនៅប្រទេសទាំងពីរក្នុងឆ្នាំ២០២០ ដែលជាឆ្នាំគម្រប់រយៈពេល៧០ឆ្នាំបង្កើតទំនាក់ទំនងការទូតទ្វេភាគី។
នាថ្ងៃទី៣០ ខែសីហា ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូវៀតណាម ប្រចាំឥណ្ឌាលោក Pham Sanh Chau ក្នុងពិធីជប់លៀងរំលឹកខួបលើកទី៧៤ទិវា បុណ្យឯករាជ្យជាតិវៀតណាមនោះ លោក Kishan Reddy រដ្ឋលេខាធិការក្រសួង មហាផ្ទៃឥណ្ឌា បានអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត” ហើយក៏ជាមិត្តគួរអោយជឿទុកចិត្តរបស់ ឥណ្ឌាផងដែរ។
ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាត្រូវការខិតខំប្រឹងប្រែងដើម្បីរក្សាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ រួមទាំងសិទ្ធិសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍តាមអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោកឯកអគ្គរដ្ឋទូតក៏បាន អំពាវនាវអោយប្រទេសទាំងអស់ត្រូវការខិតខំប្រឹងប្រែងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ផងដែរ៕