សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាទី៣០ មេសា និងទី១ ឧសភានៅឯបរទេស

Chia sẻ
(VOVworld) - នាថ្ងៃទី១ ឧសភា ជនរួមជាតិវៀតណាម
នៅមណ្ឌលរដ្ឋបាលពិសេស ម៉ាកាវ(ចិន)បានរៀបចំ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគ
ខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ និងលើកទី
១២៩នៃទិវាពលកម្មអន្តរជាតិ។
(VOVworld) - នាថ្ងៃទី១ ឧសភា ជនរួមជាតិវៀតណាមនៅមណ្ឌលរដ្ឋបាលពិសេស ម៉ាកាវ(ចិន)បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាង
ត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ និងលើកទី១២៩នៃទិវាពលកម្មអន្តរជាតិ។
ថ្លែងមតិនៅ ទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវលោក Hoang
Chi Trung បានអះអាងថា  មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ គឺជាទំព័រ១ដ៏ភ្លឺ
ស្វាងក្នុង ប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ក្នុង
ឱកាសនេះដែរ លោកក៏សំដែងគោលបំណងថា ពលករវៀតណាមនៅម៉ាកាវបន្ត
ខំប្រឹងប្រែងដើម្បីរួម វិភាគទានច្រើនថែមទៀតសំរាប់ប្រទេសជាតិ ជាពិសេសគឺ
កសាងគ្រួសារឲ្យបានសម្បូរ ហូហៀរ សមភាពនិងសុភមង្គល។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាទី៣០ មេសា និងទី១ ឧសភានៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូត Hoang Chi Trung ថ្លែងមតិនៅពិធីនេះ (រូបថត៖vietnamplus)

ក្នុងបរិយាកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង
ស្រុង ឯកភាពប្រទេសជាតិ នារសៀលថ្ងៃទី៣០ មេសា នៅភោជនីយដ្ឋាន Viet
Soul នៅ មជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មនិងសណ្ឋាគារ “ហាណូយ-ម៉ូស្គូ” នៃ
ប្រទេសរុស្ស៊ី ក៏បានប្រព្រឹត្តទៅកម្មវិធីតូរតន្ត្រីពិសេសដោយប្រធានបទ “រាល់
បទចម្រៀងរួម ដំណើរជាមួយខែឆ្នាំ” ផងដែរ៕

ប្រតិកម្មទៅវិញ