សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី៤០នៃទិវាចុះហេត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣

Chia sẻ
(VOVworld) – នាថ្ងៃទី ២៥ មករា ពិធីមីទ្ទីញរំលឹកខួប 
អនុស្សារវរីយ៍លើកទី ៤០ នៃទិវាចុះហេត្ថលេខាលើ 
កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ឃប់សង្គ្រាម 
និង បង្កើតសន្តិភាពឡើងវិញនៅវៀតណាម (ថ្ងៃទី  
២៧ មករា ឆ្នាំ ១៩៧៣- ថ្ងៃទី ២៧ មករា ឆ្នាំ ២០១៣)  
បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។  

(VOVworld) – នាថ្ងៃទី ២៥ មករា ពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវា
ចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ឃប់សង្គ្រាមនិងបង្កើត
សន្តិភាពឡើងវិញនៅវៀតណាម (ថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣- ថ្ងៃទី ២៧ មករា ឆ្នាំ
២០១៣) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អគ្គលេខាបក្សកម្មនុយនិស្ត្រវៀតណាម
លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋសភា
វៀតណាម លោក Nguyen Sinh Hung ប្រធានរណស្សិមាតុភូមិវៀតណាម លោក Huynh
Dam រួមជាមួយបណ្ដាអ្នកជាកសិណសាក្សីប្រវត្តិសាស្ត្រ តំណាងនៃបណ្ដាស្ថាប័នការូត បរទេសប្រចាំនៅវៀតណាម បានចូលរួមព្រឹត្តការណ៍នេះ។ ថ្លែងមតិក្នុងពិធីមីទ្ទីញ នេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា:

“ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាចុះហេត្ថលេខាលើកិច្ចព្រមព្រៀង
ទីក្រុងប៉ារីសស្តីពីការបញ្ឃប់សង្គ្រាមនិងបង្កើតសន្តិភាពឡើងវិញនៅវៀតណាម យើងកត់សម្គាល់និងវាយតំលៃខ្ពស់ចំពោះគុណបការៈរបស់បណ្ដាសមាជិកក្រុមចរចារ
នៃភាគីសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនិងក្រុមចរចារនៃរណស្សិជាតិរំដោះ
ប្រជាខាងត្បូងវៀតណាម។ យើងសម្តែងនូវ ការដឹងគុណចំពោះបណ្ដាប្រទេសសង្គម
និយមជាភាតរៈ មិត្តភ័ក្កអន្តរជាតិ ក្នុងនោះ មានប្រជាជនចំរើនជឿនលឿនអាមេរិក ដែលបានគាំទ្រការតស៊ូយុត្តិធម៌របស់ប្រជាជនវៀត ណាម។” 

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី៤០នៃទិវាចុះហេត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចូលរួមព្រឹត្តការណ៍នេះ។ (Image: VOV World)

បន្ទាប់នោះតាងនាមឲ្យរដ្ឋ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គត្តិនាមដ៏ថ្លៃថ្លាវីរៈ
កំលាំងប្រដាប់អាវុធប្រជាជនជូនក្រុមចរចារចំនួន២របស់រដ្ឋាភិបាលននៃសាធារណៈ
រដ្ឋប្រជាធិបតេយ្យវៀតណាមនិងរដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណៈរដ្ឋភាគ
ខាងត្បូងវៀតណាមដោយសារមានស្នាដៃឆ្នើមពិសេសក្នុងការតស៊ូប្រឆាំងចក្រព័ទ្ធ
អាមេរិកសង្គ្រោះជាតិ។

ថ្លែងមតិនៅពិធី លោកស្រី Helene Luc សមាជិកកិត្តយសព្រឹទ្ធសភា ​បារាំង  និងជាប្រធានសមាគមមិត្តភាពបារាំង-វៀតណាម បានចាត់ទុកថា÷

 “ ពិធីមិទ្ទិញ១ដូច្នេះគឺចាំបាច់ណាស់ ដើម្បីក្រើនរំលឹកថា ជាមួយប្រពៃណីវីរ
ភាព​របស់ប្រជាជាតិវៀតនាម ជាមួយសាមគ្គីភាពអន្តរជាតិ ជាពិតប្រកដថានឹង
ដណ្ដើម​បាន​ជ័យជំនេះ។ នៅ Choisy le Roi យើងខ្ញុំក៏រៀបចំទិវាចុះហត្ថលេខាលើ
កិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីសដែរ។ យើងខ្ញុំនឹងរៀបរាប់ជាមួយជំនាន់វ័យក្មេងនៅ​ប្រទេសខ្លួន អំពីលិទ្ធិវារះភាពរបស់វៀតណាម អំពីចំណងមិត្តភាពជ្រាលជ្រៅ ជិត
ស្និទ្ធរវាងប្រជាជាតិទាំងពីរ៕” 

ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី ២៤ មករា នៅទីក្រុងប៉ារីសបារាំងស្ថានទូតវៀតណាម
ប្រចាំនៅបារាំងបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៤០ ទិវាចុះហេត្ថលេខា
លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅបារាំង លោក
Duong Chi Dung ឯកអគ្គរដ្ឋទូតបារាំងប្រចាំ នៅវៀតណាម លោក Jean Noel Poirier ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UNESCO លោក Duong Van Quang រួមជាមួយ
ជនវៀតណាមនៅបារាំងជាច្រើនកុះករបានចូលរួមពីធីនេះ។ ក្រៅពីនោះ ស្ថានទូត
វៀតណាមប្រចាំនៅបារាំងបានរៀបចំសកម្មភាពជាច្រើនផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ