សកម្មភាពរំលឹកខួបលើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជននៅឯបរទេស

Chia sẻ
(VOVworld)-រួមជាមួយបរិយាកាសដ៏ផុលផុសរបស់យុវជនទូទាំងប្រទេស សំដៅ រំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

(VOVworld)-រួមជាមួយបរិយាកាសដ៏ផុលផុសរបស់យុវជនទូទាំងប្រទេស សំដៅ រំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ថ្ងៃទី២៦មិនា
នោះ នាថ្ងៃទី២៦មិនាស្ថាទូតវៀតណាមប្រចាំនៅឥណ្ឌា សាខាយុវជនកុម្មុយនិស្
ត ហូជីមិញ បានរៀបចំមហាសន្និបាតយុវជននិស្សិតវៀតណាមនៅឥណ្ឌា និង រំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជន។ ថ្លែងមតិក្នុងពិធី លោក Nguyen
Trung Kien លេខាសម្ព័ន្ធយុវជនបានឲ្យដឹងថា មហាសន្និបាតនេះបានរៀបចំ ឡើងសំដៅជួយសមាជិកសម្ព័ន្ធយុវជន និស្សិតយល់ច្បាស់អំពីប្រវត្តិសាស្ត្រ ប្រពៃណីបដិវត្តដ៏រុងរឿងរបស់ជំនាន់មុនៗ ព្រមទាំងបង្កើតឡើងការផ្សាភ្ជាប់ ក្នុង
សម្ព័ន្ធយុវជន និស្សិតជាមួយសហគមន៍និងស្ថានទូតវៀតណាមប្រចាំនៅ ឥណ្ឌា
ផងដែរ។ ក្នុងឱកាសនេះដែរ នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែនក៏បាន ប្រព្រឹត្តទៅ
សកម្មភាពសិល្បៈ កីឡាជាច្រើនដែរ៕

ប្រតិកម្មទៅវិញ