សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីថ្ងៃទី២៧កក្កដាលើទូទាំងប្រទេស

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី២២កក្កដានៅរោងមហោ ស្រពវិទ្យុសម្លេងវៀតណាម គណៈកម្មាធិការ ឃោសនានិងអប់រំមជ្ឈឹម កាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្ត វៀតណាមរួមសហ ការជាមួយវិទ្យុសម្លេងវៀតណាមរៀបចំកម្មវិធីសិល្បៈ “ផ្កាពណ៌ក្រហម” លើកទី១០។ 


នេះជាកម្មវិធីសំដៅតបស្នងសងគុណចំពោះគ្រួសារគោលនយោបាយ យុទ្ធជនមាន ជំងឺ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្ត ន៍លើ ទូទាំងប្រទេស។ តន្ត្រីករ Doan Nho នាយករង រោងមហោស្រពវិទ្យុសម្លេង វៀត ណាមនិងជាសមាជិកគណៈចាត់តាំងកម្មវិធីបានចែករំលែកថា៖       

        “សិល្បៈករ សិល្បៈការិនីនៃវិទ្យុសម្លេងវៀតណាមតែងតែបំពេញល្អភារកិច្ច របស់ខ្លួន ដើម្បីរំលឹកនិងតបស្នងសងគុណវីរៈយុទ្ធជន យុទ្ធជនពលី ដែលពលីជីវិត ដើម្បីស្រុកកំណើតមាតុប្រទេស ជាពិសេស ស្ងើចសរសើរយុទ្ធជនជាមួយនឹងយុទ្ធ ជ័យនិងការពលីរបស់ពួគគាត់។ នេះជាការងារពោរពេញមោទនៈភាពរបស់សិល្បៈ ករ សិល្បៈការិនីនៃវិទ្យុសម្លេងវៀតណាមគ្រប់ជំនាន់”។

        នាយប់ថ្ងៃដដែល ទូរទស្សន៍ទីក្រុងហូជីមិញក៏បានរៀបចំកម្មវិធីផ្សាយផ្ទាល់ សំដៅរំលឹកខួបលើកទី៧០នៃទិវាយុទ្ធពិការ យុទ្ធជនពលីផងដែរ៕


ប្រតិកម្មទៅវិញ