សកម្មភាពរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៥ កក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារវីរៈអ្នក ម្ដាយ Luong Thi Dinh នៅឃុំ Dong Thanh ខេត្ត Vinh Long ដែលមានប្ដីនិងកូន ជាយុទ្ធជនពលី 
សកម្មភាពរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh សាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារវីរៈអ្នកម្ដាយ Luong Thi Dinh (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៥ កក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារវីរៈអ្នកម្ដាយ Luong Thi Dinh នៅឃុំ Dong Thanh ខេត្ត Vinh Long ដែលមានប្ដីនិងកូន ជាយុទ្ធជនពលី ហើយប្រគល់ជូនផ្ទះសប្បុរសធម៌ចំនួន៤ខ្នងនិងអំណោយចំពោះ គ្រួសារគោលនយោបាយនិងគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍នៅឃុំ Dong Thanh និងឃុំ Dong Thanh ផងដែរ។

សកម្មភាពរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី - ảnh 2 ទិដ្ឋភាពនៅពិព័រណ៍ “៧០ឆ្នាំតបស្នងសងគុណ” (រូបថត៖VOV)

        ពិព័រណ៍ក្រោមប្រធានបទ “៧០ឆ្នាំតបស្នងសងគុណ” បានប្រារព្ធនាយប់ថ្ងៃ ទី២៥ កក្កដា នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម សំដៅលើក តម្កើងនិងរំលឹកគុណចំពោះ យុទ្ធជនពលី ជនមានគុណូបការៈដែលបានពលី សាច់ស្រស់ឈាមស្រស់ដើម្បីការពារឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។ ថ្លែងមតិប្រារព្ធពិព័រណ៍នេះ លោក Vuong Duy Bien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានឲ្យដឹងថា៖

“នេះជាព្រឹត្តិការណ៍លេចធ្លោមួយក្នុងបំណងឧទ្ទេសនាមជាមួយទស្សនិកជននូវស្មារតីផឹកទឹកនឹកដល់ប្រភពដើម ហើយលើកតម្កើងជនមានគុណូបការៈចំពោះ ប្រទេសជាតិ។ ពិព័រណ៍នេះតាំងបង្ហាញរូបភាពពិតៗ អំពីការរួមវិភាគទាន របស់ យុទ្ធជនក្នុងការតស៊ូប្រយុទ្ធទាំងពីរលើក។ ក្រៅពីការបញ្ចាំងខ្សែភាព យន្ត សំដែងសិល្បៈ និងពិព័រណ៍រូបថត យើងនៅរៀបចំសិក្ខាសាលាសំដៅ លើកតម្កើងវណ្ណកម្មឆ្នើមៗស្ដីពីប្រធានបទយុទ្ធជនពិការ យុទ្ធជនពលីទៀតផង”។

        នារសៀលថ្ងៃទី២៥ កក្កដា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រារព្ធកម្មវិធី “ច្រៀងអំពីដំណាក់កាលតស៊ូប្រយុទ្ធ” ក្នុងបំណងបំផុសឡើង សេចក្ដីស្នេហាចំពោះស្រុកកំណើតនិងមោទនភាពជាតិក្នុងជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ