សកម្មភាពរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា)

Chia sẻ
Vovworld-គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាថ្ងៃទី២១កក្កដា​បាន​រៀបចំពិធីប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមាន​យុទ្ធជនពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុប្រទេស។
សកម្មភាពរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា) - ảnh 1
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមានយុទ្ធជនពលី (vietnamplus.vn)

        Vovworld-គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាថ្ងៃទី២១កក្កដា​បាន​រៀបចំពិធីប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមាន​យុទ្ធជនពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុប្រទេស។ ថ្លែងមតិនៅពិធីនេះ
លោក Van Huu Chien ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បាន​ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់វីរជនយុទ្ធជនពលី
ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិនិងការពារមាតុប្រទេស។ លោក Van
Huu Chien នៅសម្ដែងជំនឿជាក់ថា សាច់ញាត្តិគ្រួសារយុទ្ធជនពលីជានិច្ចកាល​ពង្រីកប្រពៃណីល្អប្រសើររបស់ជីដូនជីតា ឈានឡើងដោយឥតឈប់ឈរ​សក្តិសម​ជាគំរូសំរាប់ជំនាន់កូនចៅក្រោយៗធ្វើតាម។

        ក្នុងឱកាសនេះដែរ គ្រួសារចំនួន១៨ពាន់គ្រួមានគុណូបការៈចំពោះបដិវត្តនៅ
ខេត្ត Dong Nai ភាគខាងត្បូងវៀតណាមក្រៅពីបានទទួលអំណោយរបស់ប្រធានរដ្ឋ នៅទទួលបានប្រាក់១៣ពាន់លានដុងពីថវិការខេត្តទៀតផង។ រួមជាមួយនោះ អង្គភាពអាជីវកម្មជាច្រើនក្នុងខេត្តបានមកគ្រួសា​រវីរអ្នកម្ដាយយុទ្ធជនពិការយុទ្ធជន
ជំងឺជូនអំណោយនិងសាកសួសុខទុក្ខ។ ក្នុង​ពេលនោះខេត្ត Phu Tho បានដកថវិការ
ជាង៥៣០លានដុងដើម្បីទៅសាកសួរ​សុខទុក្ខជូនអំណោយសំរាប់មុខសញ្ញាគ្រួសារ
គោលនយោបាយយុទ្ធជនពិការពលីជិត៨០០នាក់៕

ប្រតិកម្មទៅវិញ