សកម្មភាពរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ណ៌លឿងទុំនៅវៀតណាម

Chia sẻ
(VOVworld)-សំដៅរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ត៌លឿងទុំនៅវៀត ណាម (ថ្ងៃទី១០សីហា) នាព្រឹកថ្ងៃទី៧សីហានៅទីក្រុងហាណូយបានរៀបចំកម្មវិធីធាក់កង 
សកម្មភាពរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ណ៌លឿងទុំនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃកម្មវិធីធាក់កង“ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ”នៅទីក្រុងហណូយ

(VOVworld)-សំដៅរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ត៌លឿងទុំ
នៅវៀត ណាម (ថ្ងៃទី១០សីហា) នាព្រឹកថ្ងៃទី៧សីហានៅទីក្រុងហាណូយបានរៀប
ចំកម្មវិធីធាក់កង “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ”។កម្មវិធីនេះ
មានការចូលរួមរបស់អ្នក ស្ម័គ្រចិត្តជាង១ពាន់នាក់ជាកម្មាភិបាល កម្មករ សិស្សានុ
សិស្សលើទូទាំងទីក្រុងហាណូយ។ អនុបណ្ឌិត Pham Van Toi ប្រធានក្រុមប្រឹក្សាភិ
បាលក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍ អប់រំនិងផ្សព្វផ្សាយវៀតណាមនិងជាប្រ
ធានគណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា៖

        “ប្រការសំខាន់បំផុតក្នុងព្រឹត្តិការណ៍នេះគឺសេចក្តីអំពាវនាវសហគមន៍ទាំងមូល
មាន សកម្មភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ។​តាមរយៈ
កម្មវិធីនេះ ដើម្បីកម្មាភិបាល កម្មករ សិស្សានុសិស្សនាំក្តីស្រឡាញ់រាប់អានរបស់ខ្លួន
ជូនទៅដល់ក្រុមជន រងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំក្នុងទូទាំងប្រទេស”។

        ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Ninh Binh នាយប់ថ្ងៃទី៦សីហា ក៏បានប្រព្រឹត្ត
ទៅ កម្មវិធីជួបប្រាស្រ័យសិល្បៈ “រួមដៃជួយបន្ធូស្រាលកការឈឺចាប់ដោយជាតិគីមី
ពុលព័ណ៌ លឿងទុំ”។​ក្នុងកម្មវិធីនេះ មានអង្គការ ស្ថាប័ន សម្បុរសជនជាច្រើនបាន
រៃអង្គាសប្រាក់ ជួយ ឧបត្ថម្ភមូលនីធិដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿង
ទុំខេត្ត Ninh Binh ផងដែរ៕

ប្រតិកម្មទៅវិញ