សកម្មភាពរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី៨សីហា នៅរោងមហោស្រពទីក្រុងហូជីមិញបានប្រព្រឹត្ត យ៉ាងឱឡារិកពិធីមិទ្ទីងរំលឹកខួបលើកទី៥០នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ 
សកម្មភាពរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន - ảnh 1សម្តែងសិល្បៈក្នុងពិធី 

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា រដ្ឋអំណាចនិងប្រជាជនទីក្រុងនិងរួមសហការជាមួយប្រជាជនវៀតណាម ទូទំាងប្រទេសនិងប្រជាជនអាស៊ានទាំង៦២៥លាននាក់ ខិតខំប្រឹងប្រែងដើម្បី អាស៊ានមួយសន្តិភាព ស្ថិរភាព ស្វាហាប់និងសាមគ្គីភាព។

        ក៏នាយប់ថ្ងៃដដែល រួមជាមួយទីក្រុងធំៗចំនួន៤លើទូទាំងប្រទេស គឺ ហាណូយ ហាយហ្វុង Da Nang និង Can Tho នោះ ប្រជាជនទីក្រុងហូជី មិញ បានទស្សនាកម្មវិធីពន្លឺភ្លើងសិល្បៈពិសេស និងក្រាហ្វិក 3D វិសេសវិសាល។

        ក្នុងឱកាសនេះ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានរៀបចំពិធីផ្សព្វផ្សាយឈុត តែមប្រៃសណីយ៍ សំដៅ “រំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន” ក្រោមប្រធានបទ “ផ្កាជាតិ”ផងដែរ៕

ប្រតិកម្មទៅវិញ