សកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យប្រទេសជាតិ

Chia sẻ
(VOVworld)_នាបណ្ដាថ្ងៃនេះ នៅមូលដ្ឋានជាច្រើនទូទាំងប្រទេស បាន​ប្រព្រឹត្តិ​ទៅសកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យ​ប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០១៧)​។
សកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យប្រទេសជាតិ - ảnh 1
សកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យប្រទេសជាតិ (www.hcmcpv.org.vn)

(VOVworld)_នាបណ្ដាថ្ងៃនេះ នៅមូលដ្ឋានជាច្រើនទូទាំងប្រទេស បាន​ប្រព្រឹត្តិ​ទៅសកម្មភាពរំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យ​ប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០១៧)​។
          នាយប់​ថ្ងៃទី ២៩ មេសា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បាន​ប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ “មាតុប្រទេសក្នុងបេះដូង”​។ កម្មវិធីនេះ បានជួយ ឲ្យទស្សនិកជនរស់នៅក្នុងបរិយាកាសដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ យល់ដឹងនិងគោរពថែមទៀតនូវតម្លៃប្រវត្តិសាស្ត្ររបស់ជនជាតិវៀតណាម​។
          ចូលរួមក្នុងបរិយាកាសរបស់ប្រជាជននៅទូទាំងប្រទេស និង​អាណិក​ជន​វៀតណាមនៅពិភពលោក នាព្រឹកថ្ងៃទី ៣០ មេសា សមាគម​ន៍ជនជាតិ​វៀត​ណាមនៅរាជធានីភ្នំពេញប្រទេសកម្ពុជាបានប្រារព្ធឡើងពិធី រំលឹកខួបលើកទី ៤២ នៃ​ទិវា​រំដោះវៀតណាមខាងត្បួង​។ នៅទីនេះ បណ្ដាតំណាងបានរំលឹក​ឡើងវិញ​នូវ​ប្រពៃណីតស៊ូបដិវត្តន៍ដ៏អង់អាចក្លាហានរបស់ជនជាតិវៀតណាម សម្ដែងការដឹង​គុណ​ជានិច្ចកាលចំពោះវីរៈជន យុទ្ធជនពលី ក្រុមគ្រួសារមាន​គុណូបការៈ​ចំពោះបដិវត្តន៍ យុទ្ធជនពិការ​ដែលបានចូលរួមការ​តស៊ូ​ដើម្បី​បុព្វហេតុ​រំដោះ​ប្រទេសជាតិ នាំមកនូវឯករាជ្យ សេរីភាពជូនមាតុប្រទេស​។
          ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅបារាំង​បានប្រារព្ធ​ឡើងពិធី​មិទិញ រំលឹកខួបលើកទី ៤២ នៃទិវារំដោះវៀតណាមខាងត្បួង ឯករាជ្យ​ប្រទេស​ជាតិ(៣០ មេសា ១៩៧៥ -៣០ មេសា ២០១៧)​ ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានអះអាងថា៖
          “ថ្ងៃទី ៣០​ មេសា មានអត្ថន័យយ៉ាងច្រើន​។នេះគឺជាថ្ងៃ​បញ្ជាក់អះអាង​ពីឯករាជ្យ​របស់​វៀតណាមជាថ្មីម្ដងទៀត ឯករាជ្យភាពនេះ វៀតណាមបានខិតខំប្រឹងប្រែងរក្សា នៅពេលដែលបានប្រកាសជាប្រទេសឯករាជ្យនាឆ្នាំ ១៩៤៥​។ អត្ថន័យទីពីរ​គឺនេះក៏ជាថ្ងៃឯករាជប្រទេសជាតិ​។ នាពេលបច្ចុប្បន្ននេះអាច ឃើញថាវៀត​ណាម​បានឯករាជ្យដូចជាសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាម។ បច្ចុប្បន្ននេះ​វៀតណាម​កំពុងអភិវឌ្ឍន៍លើច្រើនវិស័យ និងក្លាយទៅជាប្រទេសមាន​ចំណូល​មធ្យម ព្រមទាំងមានទំនាក់ទំនងទូលំទូលាយជា​មួយប្រទេស​ជាច្រើន​លើពិភព​លោក ។ បច្ចុប្បន្ននេះវៀតណាមមានទំនាក់ទំនងជាយុទ្ធសាស្រ្ត ឬទំនាក់​ទំនងដៃគូលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និង មានទំនាក់ទំនងជិតស្និទ្ធជាមួយ​បណ្តាប្រទេស​នៅលើពិភពលោក និងជាសមាជិកនៃអង្គការអន្តរជាតិនិងតំបន់សំខាន់”៕

ប្រតិកម្មទៅវិញ