ភាគីទាំងពីរបានឯកភាពគ្នាលើ ការបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគីនានា ក្នុងនោះមានអាស៊ាន APEC អង្គការសហប្រជាជាតិ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សា សន្តិសុខ ស្ថិរភាពនិងសណ្ដាប់ធ្នាប់ក្នុងតំបន់ដោយឈរលើច្បាប់អន្តរជាតិ ក៏ដូច ជាធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ និង ពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។
មុននោះ នាថ្ងៃទី១៧ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេស ប៉ាពួញូវហ្គីណេលោក Rimbink Pato។ ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការ ជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ក្នុងនោះមានសកម្មភាពផ្លាស់ប្ដូរគណៈ ប្រតិភូ ពន្លឿនការវិនិយោគនិងពាណិជ្ជកម្មលើវិស័យជាប្រៀបខ្លាំងនៃប្រទេស ទាំងពីរដូចជាផលនេសាទ កសិកម្មនិងសុខាភិបាល ជាដើម៕