សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបា

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី២៨ខែមិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់បានមកដល់រដ្ឋធានីឡាហាវ៉ាន់ ចាប់ផ្តើមដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋគុយបា តាមការអញ្ជើញរបស់លេខាទី១ គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Raul Castro Ruz។ 
សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបា - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីឡាហាវ៉ានប្រទេសគុយបា

បន្ទាប់ពីមកដល់រដ្ឋធានីឡាហាវ៉ាន់ អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដាក់ កម្រោងផ្កានៅស្តូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសួនឧទ្យានសន្តិភាព។

        នាយប់ថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញជួបប្រា ស្រ័យនិង សំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិង សហគមន៍ជនវៀតណាម នៅគុយបា។ ក្នុងជំនួបនេះ លោក Nguyen Phu Trong មានបំណងចង់ឲ្យកម្មាភិបាល បុគ្គលិកនៅស្ថានទូតបន្តការខិតខំប្រឹងប្រែង បំពេញល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រ ជាជនប្រគល់ជូន សក្តិសមជាតំណាងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំប្រទេស គុយបាដ៏អង់អាចក្លាហាន ដែលក៏កំពុងខិតខំប្រឹងប្រែងក្នុងការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ