សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី ២២ ឧសភា ប្រធានរដ្ឋ
វៀតណាម លោក​ Truong Tan Sang និងលោកជំទាវ
បានបើកពិធីជប់លៀងអបអរសាទរអគ្គលេខាធិការ
 អ.ស.ប. លោក Ban Ki-Moon និងលោកជំទាវក្នុង
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕

            (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang នាថ្ងៃទី២២ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki
Moon និងលោកជំទាវបា​នមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី
ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ឧសភា។ បន្ទាប់ពីពិធីទទួល  ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ 
លោក Ban Ki Moon។ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញទៅមក អំពី
ស្ថានភាពរបស់វៀតណាម និងអង្គការសហប្រជាជាតិ នាពេលកន្លងទៅ ប្រមូល
ផ្តុំពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ រវាង
វៀតណាមនិងអង្គការសហប្រជាជាតិ នាពេលខាងមុខនេះ។ 

សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon


            ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ជាប្រទេសសមាជិកមានការ
ទទួលខុសត្រូវ របស់សហគមន៍អន្តរជាតិ វៀតណាមបាននិងកំពុងសកម្មរួមជា
មួយប្រទេសជាសមាជិកនានា ដោះស្រាយរាល់បញ្ហាសកល ដែលក្នុងនោះមាន
ការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ៖

            “ វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់អង្គការ
សហប្រជាជាតិ ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ និងរួមគ្នាពិភាក្សាអំពីវិធានការនានា
 សំដៅបង្កើនតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការសោះស្រាយបញ្ហានានា
ដែលទាក់ទិនដល់សន្តិភាព សន្តិសុខអន្តរជាតិ និងតំបន់។ ។​វៀតណាមចែករំ
លែកទស្សនះថា៖​ដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងអន្តរជាតិ ប្រ
ទេសជាសមាជិកនានាត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិ គោរពឯករាជ្យ
 អធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នា ដោះស្រាយរាល់ជំលោះដោយសន្តិវិធី។ ”


សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅវៀតណាម - ảnh 2
សកម្មភាពរបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: VOV)

ប្រធានរដ្ឋវៀតណាមបានជូនដំណឺងចំពោះអគ្គលេខាធិការ អ.ស.ប. អំពីស្ថាន
ភាព នៅសមុទ្រខាងកើត ជាពិសេសគឺបំរ៉ែបំរួលនាពេលថ្មីៗនេះ ហើយស្នើរឲ្យអគ្គ
លេខា ធិការនិង អ.ស.ប. យកចិត្តទុកដាក់រួមចំណែកយ៉ាងសកម្មចូលក្នុងការជំរុញ
ភាគីនានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងអនុសញ្ញានៃ​ អ.ស.ប.
និងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
 អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖

“ស្តីពីបញ្ហាលើសមុទ្រខាងកើត ខ្ញុំ​អំពាវនាវឲ្យភាគីទាក់ទិននានា ដោះស្រាយជំ
លោះដោយសន្តិវិធីតាមរយៈការសន្ទនានិតសមស្របនឹងច្បាប់អន្តរជាតិ។ ប្រការ
សំខាន់ម្ប៉ាងទៀតគឺយើងត្រូវជៀសវាងរាល់សកម្មភាពបង្កើនភាពតានតឹង។
ខ្ញុំសង្ឃឹមថា៖ ការពិគ្រោះយោបល់រវាងប្រទេសជាសមាជិអាស៊ាននិងចិនស្តីពីក្រម
 ប្រតិបត្តិក្នុងតំបន់លើសមុទ្រខាងកើត (COC) នឹងទទួលបានការយោគយល់គ្នា
ទៅវិញ ទៅមកខ្ពស់ជាង។”

នាយប់ថ្ងៃទី ២២ ឧសភា ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang និងលោកជំទាវ
បានបើកពិធីជប់លៀងអបអរសាទរអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon
និងលោកជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕

ប្រតិកម្មទៅវិញ