នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Lao Cai (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានកត់ សម្គាល់ថា នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ដូច្នេះ កងទ័ពការពារព្រំដែន Lao Cai ត្រូវអនុវត្តន៍ការងារយោធា និងការពារប្រទេសប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ការពារជីវភាពរស់នៅប្រកបដោយសន្តិភាពរបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវភារកិច្ចកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមកជាមួយប្រទេសជិតខាង កសាងតំបន់ការពាររឹងមាំលើវិស័យសន្តិសុខ និងការពារជាតិ និងខ្សែបន្ទាត់ការពារនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច; រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើនការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ធ្វើបានល្អនូវការងារចលនាមហាជណ; សម្របសម្រួលបានល្អជាមួយកងកម្លាំងផ្សេងទៀតដើម្បីបំពេញភារកិច្ច; សម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារមុខងារឆ្លងកាត់ព្រំដែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាពពាណិជ្ជកម្ម នាំចូល និងនាំចេញឆ្លងព្រំដែន។
ក៏នាព្រឹកថ្ងៃទី២៨ ខែសីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃក្រុមអន្តរសាលាទីក្រុង Lao Cai រួមមានសាលាបឋមសិក្សា Nguyen Du អនុវិទ្យាល័យ Le Quy Don និងវិទ្យាល័យ លេខ១ Lao Cai ៕