(VOV)_នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងមូស្គូ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានជួបសន្ទនាជាមួយប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក
Ghenady Zyuganov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និងសម្ព័ន្ធក្រុមហ៊ុន
ផលិតនាវាមុជទឹក។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang |
នៅក្នុងជំនួបប្រាស្រ័យ ប្រធានគណបក្សកម្មុនីស្តរុស្ស៊ី លោក Ghenady Zyuganov
បានសង្កត់ធ្ងន់ថា៖គណះ បក្សកុម្មុយនីស្តរុស្ស៊ីជានិច្ចកាលគាំទ្រការផ្តួរផ្តើមគំនិតរបស់
ប្រធានាធិបតីរុស្ស៊ី និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាម។លោក ប្រធានរដ្ឋ Truong Tan Sang បានស្នើអោយបក្សទាំងពិរ បន្តរួមសហការ
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគី។
នៅក្នុងជំនួបប្រាស្រ័យ ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Leanvest Group និង
សម្ព័ន្ធក្រុមហ៊ុនផលិតនាវាមូជទឹក លោក Truong Tan Sang បានអះអាងថា៖រដ្ឋ និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលគោរព លើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួល
អោយបណ្ដាវិនិយោគិន អង្គភាពអាជីវកម្មរុស្ស៊ីសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងវិស័យសេដ្ឋកិច្ចដែរ៕