សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ ប្រទេសរូម៉ានី

Chia sẻ
(VOVWORLD) - អញ្ជើញជួបធ្វើការជាមួយអភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំពោះសក្ដានុភាពសហប្រតិបតិ្តការរវាងខេត្ត Prahova ជាមួយ ខេត្តក្រុងនានារបស់វៀតណាម។ 
សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ ប្រទេសរូម៉ានី - ảnh 1 អភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea និង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)

ក្រោយពីបានទៅកាន់រដ្ឋធានី Bucharest នាថ្ងៃទី១៤ ខែមេសា នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញបំពេញទស្សនកិច្ចនៅ ខេត្ត Prahova ជាតំបន់មួយដែលមានសក្ដានុភាពសេដ្ឋកិច្ចជាច្រើន ជាពិសេស គឺលើវិស័យប្រេងឧស្ម័ន ទេសចរណ៍ កសិកម្មនិងរុក្ខកម្ម នៅប្រទេសរូម៉ានី។

        អញ្ជើញជួបធ្វើការជាមួយអភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំពោះសក្ដានុភាពសហប្រតិបតិ្តការរវាងខេត្ត Prahova ជាមួយ ខេត្តក្រុងនានារបស់វៀតណាម។ ចំណែកឯលោកស្រី Ioana Madalina Lupea បានជម្រាបថា នាពេលកន្លងទៅ ខេត្ត Prahova បានសហការជាមួយសភា ពាណិជ្ជកម្មនិងស្ថានទូតវៀតណាមប្រចាំរូម៉ានី រៀបចំយ៉ាងញឹបញាប់នូវសិក្ខា សាលា កិច្ចសន្ទនា និងជំនួបប្រាស្រ័យជាមួយសហគ្រាស សំដៅឧទ្ទេសនាម សក្ដានុភាពនិងកាលានុវត្តភាពសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងវប្បធម៌រវាងខេត្ត Prahova ជាមួយវៀតណាម។

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ ប្រទេសរូម៉ានី - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំរូម៉ានី (រូបថត៖ TTXVN) 

        នាថ្ងៃដដែល នៅរដ្ឋធានី Bucharest នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញចូលរួមពិធីជួបជុំជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម ក៏ដូចជាតំណាងអាណិកជនវៀត ណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅរូម៉ានី ផងដែរ។ លោក នាយករដ្ឋមន្ត្រីបានអញ្ជើញជម្រាបថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកនេះ នៅរូម៉ានី លោកនឹងជួបចរចាជាមួយសមភាគីរូម៉ានីលោកស្រី Viorica Dancila ជួបសវនាការជាមួយថ្នាក់ដឹកនាំរូម៉ានីផ្សេងៗ ព្រមទាំងចលនាអោយរូម៉ានីក្នុង ឋានៈជាប្រធានដោយប្ដូរវែននៃសហភាពអឺរ៉ុប (EU) ក្នុងឆមាសទីមួយឆ្នាំ២០១៩ នេះ នឹងគាំទ្រចំពោះការចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាង EUនិងវៀតណាម (EVFTA)។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា ប្រជាជនវៀត ណាមនៅឯបរទេស ដែលក្នុងនោះមានសហគមន៍វៀតណាមនៅរូម៉ានីជាចំណែក មួយដែលមិនអាចកាត់ផ្ដាច់ចេញពី សហគមន៍ប្រជាជាតិវៀតណាមទាំងមូលបានឡើយ។ លោកមានគោលបំណងថា ប្រជាជនវៀតណាមនៅឯបរទេសនឹងបន្ត ខិតខំប្រឹងប្រែងកសាងសហគមន៍ ហើយជានិច្ចកាលឆ្ពោះមកស្រុកកំណើតវិញ ក៏ដូចជាចូលរួមបុព្វហេតុកសាងមាតុប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ