|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្តនានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៧ធ្នូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃព្រះរាជាណា
ចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជួបសន្ទនាជាមួយអតីតអ្នកជំនាញការ
អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ នៅជំនួបប្រាស្រ័យ នាយករដ្ឋមន្ត្រី
កម្ពុជាសម្ដេចហ៊ុនសែនបានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អ
ប្រសើរនៃទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរ
កំពុងប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតនិងនាំទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
លើគ្រប់វិស័យឡើងកំពស់ថ្មី។
នាថ្ងៃដ៏ដែលនៅទីក្រុងហាណូយ នាយករដ្ឋន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែនបានជួបសន្ទនានិងសំណេះសំណាលជាមួយវិនិយោគិនវៀតណាម។
នៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានតាងនាមឲ្យរាជរដ្ឋាភិបាលនិង
ប្រជាជនកម្ពុជាថ្លែងអំណរគុណនិងវាយតំលៃខ្ពស់វិនិយោគិនវៀតណាមពិសេស
គឺតួនាទីសកម្មភាពនៃសមាគមវិនិយោគិនវៀតណាមនៅកម្ពុជា។ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានអះអាងថា កម្ពុជាបង្កើតបរិយាកាសកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃសំរាប់វិនិយោគិននិងអាជីវករវៀតណាម៕