សកម្មភាពរបស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅប្រទេសវៀតណាម។

Theo VOV -
Chia sẻ
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang បានមក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់១៥តុលាឆ្នាំ២០១៣។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅប្រទេសវៀតណាម។ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ (VGP)



        Vovworld-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិនលោក Li Keqiang បានមក​បំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់១៥តុលាឆ្នាំ២០១៣។ នា
រសៀលថ្ងៃទី១៣តុលា ពិធីទទួលនាយករដ្ឋមន្ត្រី Li Keqiang ត្រូវបានរៀបចំ​ឡើង
ដ៏​មហោឡារឹកនៅទីក្រុងហាណូយ។ ក្រោយពិធីទទួល នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang។ នាយករដ្ឋ
មន្ត្រី​ទាំងពីររូបបានផ្លាស់ប្តូរស៊ីជម្រៅអំពីស្ថានភាពទំនាក់ទំនងនៃ​ប្រទេស​ទាំងពីរ
ក្នុង​រយៈពេលកន្លងមកនិងទទួលបានការយល់ដឹងរួមអំពី​វិធានការ​ធ្វើឲ្យស៊ីជម្រៅ​បន្ថែមទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ​វៀតណាម-ចិនក្នុង
​ស្ថានភាពថ្មី។ នោះគឺបង្កើនទំនុកទុកចិត្តនយោបាយរវាង​ប្រទេស​ទាំងពីរ រក្សា​
បណ្ដា​ដំណើរទស្សកិច្ចលើគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ បន្តជំរុញសេដ្ឋកិច្ច
-ពាណិជ្ជកម្ម លើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង​៦ម៉ឺន​លានដុល្លារ​អាមេរិកនាឆ្នាំ២០១៥។ ភាគីទាំងពីរបានឯកភាពបង្កើនការជួប​ប្រាស្រ័យ​ប្រជាជន​ពង្រឹងគ្រឹះស្ថានសង្គមសំរាប់ទំនាក់ទំនងមិត្តភាពរវាង​ប្រទេស​ទាំងពីរ បង្កើនកិច្ច​សហការនៅវេទិការអន្តរជាតិនិងដំបន់ រួមចំណែករក្សាសន្តិភាព​ស្ថិរភាពនិង​សម្បូ​រុងរឿងរបស់ពិភពលោក។

        ស្ដីពីបញ្ហាលើសមុទ្រ ភាគីទាំងពីរបានឯកភាពគោរពការយល់ដឹង​រួមរបស់​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរ អនុវត្តម៉ឹងម៉ាត់ “កិច្ចព្រមព្រៀង
​អំពី​រាល់គោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រវៀតណាម
-ចិន”។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា៖

         “ភាគីទាំងពីរបានឯកភាពរួមគ្នាខំប្រឹងប្រែងរក្សាសន្តិភាពស្ថិរភាពលើសមុទ្រ ត្រួតពិនិត្យល្អជំលោះ អនុវត្តយ៉ាងម៉ឹងម៉ាត់ “កិច្ចព្រមព្រៀងអំពីរាល់គោលការណ៍​សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រវៀតណាម-ចិន” ជាមួយ​ស្មារតី​
នោះ ភាគីទាំងពីរបានឯកភាពរួមគ្នាខំប្រឹងប្រែងបង្កើតការអភិវឌ្ឍន៍ជាក់ស្ដែងក្នុង​បញ្ហាកំណត់និងសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍នៅដំបន់ខាងក្រៅទ្វាឈូងសមុទ្រ
Bac Bo។”

        លើស្មារតីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីចិន​លោក
Li Keqiang បានយល់ព្រមបង្កើតក្រុមការងារពិភាគ្សាអំពីកិច្ចសហប្រតិបត្តិ​ការ​រួមគ្នាអភិវឌ្ឍន៍លើសមុទ្រក្នុងក្របខ័ណ្ឌក្រុមចរចារថ្នាក់រដ្ឋាភិបាលអំពីព្រំដែន​ដែនដីវៀតណាម-ចិន។ ភាគីទាំងពីរក៏ឯកភាពត្រួតពិនិត្យល្អជំលោះលើ​សមុទ្រ​
រវាង​ក្រសួងការបរទេសនៃប្រទេសទាំងពីរនិងខ្សែទូរសព្ទ hotlines អំពីបណ្ដា​ករណី​កើតមានឡើងដោយចៃដន្យរបស់សកម្មភាពនេសាទត្រីលើសមុទ្ររវាង​ក្រសួង
កសិកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងពេញ​លេញ
ប្រសិទ្ធភាព “សេចក្តីថ្លែងការសំរាប់ភាគីនានានៅសមុទ្រខាងកើត” (DOC) បង្កើនទំនុកទុកចិត្តជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅ​សមុទ្រខាងកើតតាមស្មារតីនិងគោលការណ៍របស់ DOC លើមូលដ្ឋានការព្រម​ព្រៀងខំប្រឹងប្រែងឆ្ពោះទៅអនុម័តលើ “ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត”
(COC)។

         ក្រោយការចរចារ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង​
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើ​
ឯកសារ​សហប្រតិបត្តិការ “កិច្ចព្រមព្រៀងបង្កើតស្ថាប័នពន្លឿនពាណិជ្ជកម្មរវាង​
ប្រទេសទាំងពីរ” “អនុស្សារណអំពីការសាងសង់មណ្ឌលសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងព្រំដែន”ជាដើម។

​​​​​         នាព្រឹកថ្ងៃទី១៤តុលា នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស​កុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​នាយករដ្ឋ​មន្ត្រីចិន
លោក Li Keqiang ក្នុងឱកាសមកបំពេញទស្សនកិច្ច​នៅ​វៀត​ណាម។​ អគ្គលេខា
Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលការចរចារ​រវាង​នាយករដ្ឋមន្ត្រីនៃ
ប្រទេសទាំងពីរវៀតណាម-ចិន ដោយមានបំណងថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើនការសន្ទនាសហប្រតិបត្តិការស៊ីជម្រៅដើម្បីស្ថិតស្ថេរតាម​រយៈការចរចារសន្តិភាពលើមូលដ្ឋានបណ្ដាកិច្ចព្រមព្រៀងដែលទទួលបាន រួម
​ចំណែក​ជាក់ស្ដែងនាំទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិន
អភិវឌ្ឍន៍យ៉ាងស្អាតស្អំស្ថិរភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង
ពីរ ដើម្បីសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក។

        រីឯនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថា​បក្ស រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យជាមួយវៀតណាម សន្យារួមជាមួយបក្សរដ្ឋនិងប្រជាជនវៀតណាមធ្វើ​អស់​ពី​កំលាំងកាយចិត្តដើម្បីពង្រឹងនិងនាំទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការចិន-
វៀតណាមអភិវឌ្ឍន៍សកម្មស្ថិរភាពក្នុងរយៈពេលខាងមុខ។

        នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong
Tan​ Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។​ ប្រធានរដ្ឋបានអបអរសាទរលទួ្ធផលជាក់ស្ដែងនានា ក្នុងដំណើរមកបំពេញ​ទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Li Keqiang ពិសេសគឺការដែលភាគីទាំង​ពីរ បានឯកភាពបង្កើតក្រុមការងារចំនួន៣គឺ÷ ក្រុមការងារសហប្រតិបត្តិការអំពី
ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារសហប្រតិបត្តិការអំពីរូបីយប័ណ្ណ និងក្រុមការងារ
ពិភាក្សាអំពីកិច្ច​សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រ ។ ប្រធានរដ្ឋ Truong
Tan Sang បាន​សង្កត់ធ្ងន់ទៅលើវិធានការមួយចំនួនដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀត
ទំនាក់ទំនង​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិន 
ក្នុងរយះពេលខាងមុខនេះ។ ស្ដីពីបញ្ហាលើសមុទ្រ ប្រធានរដ្ឋ Truong Tan Sang
បាន​លើក​ច្បាស់ថា÷ភាគីទាំងពីរត្រូវត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ប្រកប
ដោយល្អ​ប្រសើ អត់ធ្មត់ដោះស្រាយរាល់ការខ្វែងគំនិតដោយសន្តិវិធី ផ្អែកទៅ
លើ​គ្រឹះដ្ឋាននៃច្បាប់អន្តរជាតិ …។ល។

        នាយករដ្ឋមន្ត្រី Li Keqiang បានអបអរសាទររាល់សមិទ្ធិអំពី​សេដ្ឋកិច្ច​ សង្គម​ ដែលប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។ ទន្ទឹមនឹងនោះក៏​
បាន​អះអាងថា÷ បក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាលគោរព យកចិត្តទុកដាក់ 
និង​មានគោលបំណងបង្កើនទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យជាមួយវៀតណាម។ នាយករដ្ឋមន្ត្រី Li Keqiang បាន​អះអាង​ថែម​ទៀតថា÷ រាល់ខ្លឹមសារដែលភាគីទាំងពីរទទួលបានក្នុងដំណើរមកបំពេញទស្សន​កិច្ចលើកនេះនៅវៀតណាម នឹងរួមចំណែកនាំទំនាក់ទំនងដៃគូ សហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា និង​
ចីរភាព។

        នារសៀលថ្ងៃដ៏ដែលប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ផងដែរ៕

ប្រតិកម្មទៅវិញ