សកម្មភាពមានអត្ថន័យជាច្រើនឆ្ពោះទៅជនក្រីក្រ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៦ តុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang និងគណៈកម្មការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” បានបំផុសចលនា “ទូទាំងប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ” និងខែធ្វើសកម្មភាព “ដើម្បីជនក្រីក្រ”។
សកម្មភាពមានអត្ថន័យជាច្រើនឆ្ពោះទៅជនក្រីក្រ - ảnh 1សកម្មភាពមានអត្ថន័យជាច្រើនឆ្ពោះទៅជនក្រីក្រ 

នាថ្ងៃទី ១៦ តុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang និងគណៈកម្មការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” បានបំផុសចលនា “ទូទាំងប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ” និងខែធ្វើសកម្មភាព “ដើម្បីជនក្រីក្រ”។ នៅទីនេះ គណៈចាត់តាំងបានប្រគល់ប័ណ្ណតបស្នងសងគុណសម្រាប់អង្គភាព និងបុគ្គលចំនួន ១៣ រូបដែលបានចុះឈ្មោះជួយឧបត្ថម្ភទឹកប្រាក់ជាង ៤០ ពាន់លានដុងសម្រាប់មូលនិធិ “ដើម្បីជនក្រីក្រ”នៃខេត្ត ឆ្នាំ២០១៧។

នៅក្នុងពិធីបំផុសខែធ្វើសកម្មភាព “ដើម្បីជនក្រីក្រ” ឆ្នាំ ២០១៧ គណៈចលនាមូលនិធិដើម្បីជានក្រីក្រនៅខេត្ត  Kom Tum រៃអង្គាសបានទឹកប្រាក់ជាង ៧ ពាន់លានដុងរបស់អង្គភាព សហគ្រាស់និងសប្បុរសជននានា។

សម្ព័ន្ធយុវជនខេត្ត Quang Ngai បានរួមសហការជាមួយក្រុមមិត្តភក្តិ Quang Ngai នៅទីក្រុងហូជីមិញបានប្រគល់អាហារូបករណ៍ចំនួន ១៦០ ចំណែក "បំភ្លឺសុបិនរបស់យុវជន កុមារ Quang Ngai " លើកទី ៣ ដោយមានទឹកប្រាក់សរុបចំនួន ៤០០ លានដុង៕

ប្រតិកម្មទៅវិញ