សកម្មភាពមានអត្ថន័យក្នុងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ថ្ងៃទី១០ ខែសីហា

Chia sẻ
(VOVWORLD) - ថ្ងៃទី១០ ខែសីហា ជាទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/dioxin នៅវៀតណាម។ ដើម្បីរួមចំណែកចែករំលែកការឈឺចាប់ ការលំបាក លំបិនជាមួយជនរងគ្រោះទាំងនោះ តំបន់នានាទូទាំងប្រទេសវៀតណាមបាន រៀបចំសកម្មភាពជាក់ស្ដែងនិងមានអត្ថន័យជាច្រើន។
សកម្មភាពមានអត្ថន័យក្នុងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ថ្ងៃទី១០ ខែសីហា - ảnh 1ជូនអំណោយសំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅខេត្ត Kon Tum (រូបថត៖ VTV) 

សមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Kon Tum បានរៀបចំការប្រគល់អំណោយប្រមាណ២៥០ចំណែកជូនចំពោះបណ្ដា ជនរងគ្រោះនៅក្នុងតំបន់។ នៅទីក្រុង Da Nang សមាគមន៍ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin នៃទីក្រុង បានរៀបចំការសាកសួរសុខទុក្ខ ជូន អំណោយប្រមាណ៣១០ចំណែកជូនចំពោះបណ្ដាជនរងគ្រោះ។

        រីឯនៅខេត្ត Dak Nong វិញ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សមាគមន៍ជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៃខេត្ត បានចលនាបានទឹកប្រាក់ ប្រមាណ១១ពាន់លានដុងពីសប្បុរសជនសំដៅជួយបន្ធូរស្រាលការឈឺចាប់របស់ ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿង ទុំ/dioxin និងជួយគេមានជីវភាពរស់ នៅដោយស្ថិរភាព។ លោកស្រី Dang Thi Tam ប្រធានសមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Dak Nong បានឲ្យដឹងថា៖

        “យើងខ្ញុំមានគោលបំណងថា បណ្ដាស្ថាប័ន និងប្រជាជនក្នុងទូទាំងប្រទេស បន្តយកចិត្តទុកដាក់ថែមទៀតដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ យើងត្រូវការរួមដៃគ្នារបស់សង្គមទាំងមូលដើម្បី បន្ធូរស្រាលការឈឺចាប់ និងផលវិបាកដោយសង្គ្រាមបន្សល់ទុក”៕

ប្រតិកម្មទៅវិញ