ប្រជាជនប៉ាឡេស្ទីនប្រមូលរបស់របរដែលនៅសល់ពីផ្ទះខ្ទេចខ្ទីបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សានៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២១ (រូបថត៖ TTXVN) |
នាថ្ងៃថ្ងៃទី ២៨ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យភាគីពាក់ព័ន្ធសម្របសម្រួលដើម្បីបុគ្គលិកផ្តល់ជំនួយអាចទាក់ទងផ្ទាល់នឹងអ្នកជំងឺនៅតំបន់ហ្គាហ្សាឬអនុញ្ញាតឱ្យពួកគេជម្លៀសចេញពីតំបន់ដីនេះដើម្បីទទួលបានការថែទាំសុខភាព។ ការអំពាវនាវនេះ ត្រូវបាននាំចេញក្នុងបរិបទដែលបុគ្គលិកសុខាភិ បាលកំពុងបានពុះពារក្នុងការថែទាំអ្នកជំងឺនិងអ្នករងរបួស បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសអស់រយៈពេល ១១ថ្ងៃ។ ថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មាននៅ Geneva (ប្រទេសស្វីស) អ្នកនាំពាក្យអង្គការសុខភាពពិភព លោកលោក Fadela Chaib បានឲ្យដឹងថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅដើម ខែឧសភា មានអ្នកជំងឺប្រហែល ៦០០នាក់ រួមទាំងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ត្រូវបានបញ្ជូនចេញពីតំបន់ហ្គាហ្សាសម្រាប់ការព្យាបាល ប៉ុន្តែមិនអាចដំណើរការទៅរួច ដោយ សារតែការបិទច្រកព្រំដែន។ អង្គការ WHO ព្រមានថា មជ្ឈមណ្ឌលសុខាភិបាលនៅតំបន់ហ្គាហ្សាមានហានិភ័យ ពីព្រោះមូលដ្ឋានទាំងនោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរយៈពេល ១១ថ្ងៃនៃជម្លោះ។ ទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត បានបង្ហាញពីការលំបាកក្នុងការផ្តល់ជំនួយមនុស្សធម៌និងឱសថដល់តំបន់នេះផងដែរ៕