(VOV)_នាព្រឹកថ្ងៃទី៤ កញ្ញា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិ
វៀតណាម លោក Nguyen Thien Nhan បានអញ្ជើញចូលរួមនិងថ្លែងមតិនៅ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សារថ្មី ២០១៤-២០១៥ នៅវិទ្យាល័យនិស្ស័យ
Nguyen Thien Thanh ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានសម្ដែង
នូវ ក្តីសប្បាយរីករាយចំពោះរាល់លទ្ធផលដែលសាលាទទួលបាននា ពេលកន្លង
ទៅ ទន្ទឹមនឹងនោះ លោកក៏បានក្រើនរំលឹកខេត្ត Tra Vinh ត្រូវលើកកំពស់ជាង
ទៀតប្រសិទ្ធិភាពអប់រំ ជាពិសេសគឺនៅក្នុងរំបន់លំបាក តំបន់ជនជាតិភាគតិច។
ក៏ក្នុងកាស នេះដែរ លោក Nguyen Thien Nhan ក៏បានអញ្ជើញចូលរួម ពិធីបើក បវេសនកាលឆ្នាំសិក្សារថ្មី នៅមហាវិទ្យាល័យ Tra Vinh និងពិធីបើកសម្ពោធន៍ សំណង់អន្តរវាសិកដ្ឋានសមរាប់និស្សិតជនជាតិខ្មែរ ក្រីក្រ…លៗ
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
ក៏ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បាន
ចូល រួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនិងបើកសម្ពោធសំណង់សាលានានានៅ
ឃុំ Muong Chanh ស្រុក Mai Son ខេត្ត Son La។ នៅទីនេះ លោកស្រី Tong Thi Phong
បានសង្កត់ធ្ងន់ថា ផ្នែកអប់រំ បណ្តុះបណ្តាលរបស់ខេត្ត Son La ត្រូវយកចិត្ត ទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកអប់រំនៅតំបន់ភ្នំ តំបន់ជនជាតិ។ នារសៀលថ្ងៃដដែល ពេលដែលមកទស្សនកិច្ចស្ថាប័នតំណាងនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅតំបន់
ពាយ័ព្យ លោកស្រីបានសង្កត់ធ្ងន់ថា ភារកិច្ចរបស់ស្ថាប័ននេះ គឺបន្តផ្លាស់ប្តូរថ្មី នូវខ្លឹមសាផ្សព្វផ្សាយកម្មវិធីផ្សាយសម្លេងជាភាសាជនជាតិ និងជាស្ពានផ្សាភ្ជាប់ រវាងប្រជាជនជាមួយបក្ស រដ្ឋ និងជាវេទិការបស់អ្នកបោះឆ្នោតជាមួយរដ្ឋសភាជា
ពិតប្រាកដ៕