សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sangនៅប្រទេសតង់ហ្សានី

Chia sẻ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីតង់ហ្សានីលោក Jonh Magufuli ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang លោកជំទាវ រួមទាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាម

 (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីតង់ហ្សានីលោក Jonh
Magufuli ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang លោកជំទាវ រួមទាំងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ទីក្រុង Dodoma ចាប់ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋប្រទេសតង់ហ្សានីពីថ្ងៃទី៩ដល់ថ្ងៃទី១១មិនា។ នាព្រឹក ថ្ងៃទី៩
មិនា ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី Jonh Magufuli បាន ជួបពិ
ភាគ្សាស្តីពីបញ្ហាសំខាន់ៗជាច្រើន សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីព្រម
ទាំងផ្លាស់ប្តូរលើបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ដូច
គ្នា។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang អះអាងថាវៀតណាម
ជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការ ដោយមានផលប្រយោជន៍ដូចគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសគឺប្រ
ទេស តង់ហ្សានីផងដែរ។

សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sangនៅប្រទេសតង់ហ្សានី - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ជួបពិភាគ្សាជាមួួយប្រធានាធិបតិ
តង់ហ្សានីJonh Magufuli

        ស្តីពីបញ្ហាពាណិជ្ជកម្ម ភាគីទាំងពីរបានពិភាគ្សាលើវិធានការជាច្រើនសំដៅ ជម្រុញកិច្ចសហប្រតិបត្តិការឲ្យស្របទៅនឹងសក្តានុភាពនៃប្រទេសទាំងពីរ។​
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេចធ្វើជា ស្ពានសម្រាប់ទំនិញរបស់តង់ហ្សានីជ្រៀបចូលទីផ្សារអាស៊ាននិងប្រទេសជា
សមាជិក FTA ដែលវៀតណាមចូលរួម។​ រួមជាមួយគ្នានោះ ប្រធានរដ្ឋលោក
Truong Tan Sang ក៏មានបំណងតង់ហ្សានីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ ទំនិញវៀតណាមជ្រៀបចូលទីផ្សារតង់ហ្សានីនិងប្រទេសអាហ្វ្រិកខាងកើត
ដោយ មានការខំប្រឹងប្រែងដល់ឆ្នាំ២០២០ទទួលបានតម្លៃប្រាក់ពាណិជ្ជកម្ម
ចំនួន១ពាន់ លានដុល្លារអាមេរិក។ លោក Truong Tan Sang បានសង្កត់ធ្ងន់
ថា៖

        “ភាគីទាំងពីរបានឯកភាពរក្សាជាប្រចាំយន្តការនៃកិច្ចប្រជុំគណៈកម្មាធិ
ការ អន្តររដ្ឋាភិបាល ដើម្បីពិនិត្យក៏ដូចជាពិភាគ្សាសំដៅជម្រុញការអភិវឌ្ឍន៍
កិច្ចសហ​ប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពថា និន្នាការសន្តិភាព
ស្ថិរភាព​នៅតែជានិន្នាការស្នូល ហើយប្រទេសនានាត្រូវខំប្រឹងប្រែងរួមចំណែក
ចូលក្នុង​ការរក្សាសន្តិភាពនិងស្ថិរភាព។​ដោយឈរលើមូលដ្ឋាននោះ ភាគីទាំង
ពីរក៏បាន ឯកភាពថា រាល់ជំលោះដែនដីគឺតែងតែត្រូវដោះស្រាយដោយសន្តិវិធី
ដោយ ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ”។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានគោរពអញ្ជើញ
ប្រធានាធិបតី Jonh Magufuli មកបំពេញទស្សនកិច្ចវៀតណាមនាពេលខាងមុខ។
ប្រធានាធិបតីJonh Magufuliបានទទួលយកសេចក្តីអញ្ជើញនេះដោយក្តីសប្បាយ
រីករាយ។ ពេលវេលានៃដំណើរទស្សនកិច្ចនេះនឹងបានព្រមព្រៀងតាមផ្លូវការទូត។

សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sangនៅប្រទេសតង់ហ្សានី - ảnh 2
ប្រធានរដ្ឋអញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-តង់ហ្សានី

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសតង់ហ្សានីនេះ នាថ្ងៃទី៩
មិនា ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្ម វៀតណាម-តង់ហ្សានីដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនិង ស្ថាប័នពន្លឿនវិនិយោគតង់ហ្សានីរៀបចំឡើង។អញ្ជើញចូលរួមនិងថ្លែងមតិនៅ
វេទិការនេះ នាយករដ្ឋមន្ត្រី តង់ហ្សានី លោក Kassim Majaliwa បានឲ្យដឹងថា តង់ហ្សានីបាននិងកំពុង អនុវត្តវិធានការកែទម្រង់បែបបទរដ្ឋបាលជាច្រើន
ក៏ដូចជាបន្ធូស្រាលគោល នយោបាយសំដៅទាក់ទាញការវិនិយោគ។ ដោយ
ឈរលើ មូលដ្ឋាននោះ នាយក រដ្ឋមន្ត្រីតង់ហ្សានីមានបំណងថា អង្គភាពអាជីវ
កម្មជម្រុញ ការវិនិយោគទៅលើ វិស័យកសិកម្ម ក្នុងនោះមានផ្នែកកែច្នៃស្វាយចន្ទី
កែច្នៃ បសុសត្វ និងចិញ្ចឹមគោ យកទឹកដោះជាដើម។ នាយករដ្ឋមន្ត្រី Kassim
Majaliwa បានអះអាងថា រដ្ឋា ភិបាលតង់ហ្សានីបង្កលក្ខណៈងាយស្រួលជានិច្ច សម្រាប់អង្គភាពអាជីវកម្មនានា របស់វៀតណាមមកវិនិយោគនៅប្រទេស តង់
ហ្សានីផងដែរ។

        រីឯខ្លួនវិញ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក ក្នុងនោះមានតង់ហ្សានី។ លោកមានប្រសាសន៍ថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់វេទិកានេះ គឺបង្កើតឡើងការស្រុះ ចិត្តគំនិតនិងចែករំលែកនូវកិច្ចសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មនានា។
ខ្ញុំចាត់ទុកថា ទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ សក្តានុ
ភាព និងលទ្ធភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយតង់ហ្សានីអាចក្លាយ ទៅជាស្ពានផ្សារភ្ជាប់ទីផ្សាររបស់គ្នាផងដែរ”។

        ក្នុងឱកាសនេះ តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនិង ស្ថាប័នពន្លឿនវិនិយោគតង់ហ្សានីបានចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិ ការសំដៅបង្កើតបុព្វហេតុជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃ
ព្រទេសទាំងពីរ។

​​ នាថ្ងៃទី១០ មិនា នៅទីក្រុង Dar Es Salaam ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមណ្ឌល
សេដ្ឋកិច្ចពិសេស​ Benjamin។នេះជាកន្លែងប្រមូលផ្ដុំមូលដ្ឋានឧស្សាហកម្មសំខាន់
ជាច្រើននៃភាគខាងកើតប្រទេសតង់ហ្សានី ក្នុងនោះមានរោងចក្រផលិតស៊ីមកាត
បម្រើបណ្ដាញ Halotel ដែលត្រូវបានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុន Viettel របស់
វៀតណាម។ថ្លែងមតិនៅទីនេះ លោក Truong Tan Sangបានវាយតំលៃខ្ពស់ចំពោះ
គោលនយោបាយយុទ្ធសាស្ត្រស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តង់ហ្សានី ហើយ
ចាត់ទុកថា នៅដំណាក់កាលដំបូង តង់ហ្សានីបានទទួលសមិទ្ធិជាច្រើនក្នុងការ
ទាក់ទាញប្រភពទុនវិនិយោគនៅឯបរទេស ព្រមទាំងបង្កើតឡើងប្រភពទំនិញ
ដើម្បីនាំចេញទៅកាន់ប្រទេសជិតខាង។
មុននោះ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅតង់ហ្សានី នាយប់ថ្ងៃទី៩ មិនា
ប្រធានរដ្ឋលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Ali​​
Mohamed Shein អនុប្រធានាធិបតីតង់ហ្សានីនិងជាប្រធានាធិបតីតំបន់ពាក់
កណ្ដាលស្វ័យត្ន Zanzibar។នៅទីនេះ លោក Truong Tan Sang បានអះអាងថា
វៀតណាមត្រៀមជាស្រេចសហប្រតិបតិ្តការជាមួយ Zanzibar លើវិស័យដែលភាគី
ទាំងពីរមានសក្ដានុភាពដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្មនិងទូរគមនាគមន៍។
រីឯខ្លួនវិញ លោក Ali Mohamed Shein បានឲ្យដឹងថា តង់ហ្សានីនិយាយរួមនិងតំបន់
 Zanzibar និយាយដោយឡែកមានគោលបំណងរៀនសូត្របទពិសោធន៍របស់
វៀតណាមក្នុងការផលិតស្រូវអង្ករ ការនេសាទ ចិញ្ចឹមនិងកែច្នៃជលផល៕


ប្រតិកម្មទៅវិញ