នៅទីនេះ រដ្ឋមន្ត្រី លោក To Lam បានប្រគល់អំណោយ របស់ក្រ សួងនគរបាលចំនួន១០០កញ្ចប់ និងរបស់សហព័ន្ធសហជីពពលករ វៀតណាម ចំនួន៥០កញ្ចប់សម្រាប់កម្មករនិងគ្រួសារក្រីក្រដែលកំពុងរស់នៅនិងធ្វើការនៅស្រុក Van Lam ផងដែរ។
លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅសង្កាត់ An Hoi ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (រូបថតៈ Thanh Tung/VOV) |
ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅសង្កាត់ An Hoi ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃ ណីវៀតណាម។
ក្នុងពេលជាមួយគ្នានោះ ខេត្ត Dak Nong បានចំណាយថវិកាចំនួន៣០,៥ពាន់លានដុងដើម្បីត្រៀមរៀបចំអំណោយជាង៦៧ពាន់កញ្ចប់ជូនសម្រាប់មុខសញ្ញាគោល នយោបាយនិងអ្នកក្រីក្រក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី២០១៨ផងដែរ។ ហើយសំដៅ លើកទឹកចិត្តគ្រួសារក្រីក្រ សាច់ញាត្តិយុទ្ធជនពលីក្នុងឱកាសនិទាឃរដូវឆ្នាំច សំរឹទ្ធ ស័ក ដែលកំពុងខិតជិតមកដល់នោះ សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជន ពលី ខេត្ត Nghe An បានរៀបចំការជូនអំណោយសម្រាប់សាច់ញាត្តិគ្រួសារគោលនយោបាយ ដែលជួបការលំបាក និងវីរៈអ្នកម្តាយវៀត ណាម នៅស្រុក Con Cuong ស្រុក Tuong Duong ស្រុក Quynh Luu និងទីរួមខេត្ត Hoang Mai ផងដែរ។ នេះជាអំណោយពោរ ពេញទៅដោយអត្ថន័យដែលសម្តែងនូវគុណធម៌ផឹកទឹកនឹកដល់ប្រភពដើមរបស់ ប្រជាជាតិវៀតណាម ចំពោះគ្រួសារគោលនយោបាយដែលមានស្ថាន ភាពលំបាកនៅពេល និទាឃរដូវនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ៕