|
សកម្មភាពទទួលបុណ្យសំពះព្រះខែឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) - ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ ២០១៥ សកម្មភាព
កំសាន្តជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងទូទាំង
ប្រទេសវៀតណាម។ នាយប់ថ្ងៃទី ២៤ កញ្ញា កុមារអនថាមានស្ថានភាព
លំបាកនៅខ័ណ្ឌ Long Bien ទីក្រុងហាណូយ បានចូលរួមបុណ្យរាត្រី “ទទួល
ព្រះច័ន្ទនៅម៉ាត់ទន្លេ”។ កម្មវិធីនេះបាននាំមកនូវក្តីស្បាយរីករាយលើកទឹក
ចិត្តប្អូនៗ ខំប្រឹងប្រែងរៀបសូត្រល្អនិងរស់នៅល្អក្នុងជីវភាព។ ប្អូន Nguyen
Diep Anh ស្សិសមួយនាក់មកពីមជ្ឈមណ្ឌលអប់រំខ័ណ្ឌ Ba Dinh បានឲ្យដឹងថា៖
“នាងខ្ញុំស្បាយរីករាយណាស់ដែលបានមកចូលរួមបុណ្យរាត្រីទទួលព្រះច័ន្ទ
នៅម៉ាត់តន្លេនេះ។ នេះគឺជាសកម្មភាពមានអត្ថន័យ។ គ្រួសារខ្ញុំមានស្ថានភាព
លំបាក។ មកដល់ទីនេះ នាងខ្ញុំបានទស្សនាការសំដែងសិល្បៈល្បែងច្ពិនភ្នែកជា
ច្រើន។ តាមរយៈនោះ ខ្ញុំឃើញថាជីវភាពរស់នៅមានអត្ថន័យថែមទៀត។”
ក៏ក្នុងឱកាសនេះដែរ សមាគមនជនរងគ្រោះដោយជាតិគីមីពូលពណ៌រ
លឿងទុំទីក្រុង Da Nang ភាគកណ្ដាលវៀតណាម សហការជាមួយក្រុមហ៊ុន
នានាបានរៀបចំពិធីប្រគល់អំណោយសំរាប់កុមារដែលជាកូនចៅរបស់ជនរង
គ្រោះដោយជាតិគីមីពលពណ៌រលឿងទុំ។ លោកស្រី Nguyen Thi Hien ប្រធាន
សមាគមជនរងគ្រោះដោយជាតិគីមីពលពណ៌រលឿងទុំទីក្រុង Da Nang បាន
ចែករំលែកថា៖
“ទោះបីជាតំលៃនៃអំណោយនេះកិចតូចក្តីប៉ុន្តែ នេះគឺជាដួងចិត្តធំរបស់
យើង ខ្ញុំសំរាប់ប្អូនៗក្នុងបុណ្យព្រះច័ន្ទពេញបរមីសំដៅលើកទឹកចិត្តប្អូនជា
ជនរងគ្រោះ ដោយជាតិគីមីពូលពណ៌រលឿងទុំ។ នាងខ្ញុំមានគោលបំណង
ថា៖ នាពេលខាងមុខបណ្ដាអង្គការបុគ្គលនៅក្នុងនិងក្រៅប្រទេសនឹងរួមដៃ
ចែករំលែកការឈឺចាប់ របស់ប្អូនៗ ផង៕”