សកម្មភាពទទួលបុណ្យ Tet របស់អាណិកជនវៀតណាមលើពិភពលោក

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី១៣ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកបាន រៀបចំជំនួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេសសាម៉ី ក្នុងឱកាសទទួលអំណរឆ្នាំថ្មីប្រពៃណី២០១៨។ 
សកម្មភាពទទួលបុណ្យ Tet របស់អាណិកជនវៀតណាមលើពិភពលោក - ảnh 1 ឯកអគ្គ រដ្ឋទូតវៀតណាមលោក Ho Minh Tuan និងភរិយា រួមជាមួយភ្ញៀវនានា ក្នុងជំនួបនេះ (រូបថត៖ VOV)


ថ្លែងមតិនៅទីនេះ ឯកអគ្គ រដ្ឋទូតវៀតណាមលោក Ho Minh Tuan បានសំដែងគោលបំណងថា សហគមន៍ អាណិកជនវៀតណាមនៅឆែកបន្តសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើ សមាហរណកម្មយ៉ាងស៊ីជំរៅថែមទៀតចូលក្នុងសង្គមនៃប្រទេសសាម៉ី ព្រមទាំង មានសកម្មភាពឆ្ពោះទៅស្រុកកំណើតផងដែរ។

        ស្ថានទូតវៀតណាមប្រចាំស្រីលង្កា ទើបនឹងបានរៀបចំកម្មវិធីជួបប្រាស្រ័យ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នៅរដ្ឋធានី Colombo។ កម្មវិធីប្រព្រឹត្តទៅ ក្នុងបរិយាកាសកក់ក្ដៅ ដោយមានការចូលរួមរបស់ជនរួមជាតិសហគមន៍អាណិក ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅតំបន់ជាច្រើន របស់ស្រីលង្កា។តាមប្រពៃណីជារៀងរាល់ឆ្នាំ គឺមិត្តភក្តិជិតស្និទ្ធរបស់ស្ថានទូត ដែលមកពីក្រសួងការបរទេសស្រីលង្កា អាជ្ញាធរទីក្រុង Colombo និងសមាគមន៍ សាមគ្គីភាពស្រីលង្ការ-វៀតណាមក៏បានមកចូលរួមកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ