សកម្មភាពត្រៀមរៀបចំឲ្យ Festival Hue ឆ្នាំ ២០១៤

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២ មករា សមាគមសណ្ឋាគារ
ខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះ
ហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់ បន្ទប់ចំនួន ១ ពាន់
នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤
 ដែលមានតំលៃប្រហែល ១ ពាន់លានដុង។ 
សកម្មភាពត្រៀមរៀបចំឲ្យ Festival Hue ឆ្នាំ ២០១៤  - ảnh 1
សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់ បន្ទប់ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ២ មករា សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់បន្ទប់
ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ ដែល
មានតំលៃប្រហែល ១ ពាន់លានដុង។ ដោយមានប្រធានបទ “បេតិកភ័ន្ធ វប្បធម៌៖ សមាហរណកម្មនិងអភិវឌ្ឍន៍” Festival Hue ឆ្នាំ ២០១៤ គឺជាទីកន្លែង ពោពេញទៅ
ដោយកម្មវិធីសិល្បៈវិសេសវិសាលនៃតំបន់វប្បធម៌និមួយៗលើទូទាំង ប្រទេស
វៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងជា
ប្រធានគណៈចាត់តាំង Festival Hue ឆ្នាំ ២០១៤ លោក Ngo Hoa បានឲ្យដឹងថា៖

“Festival Hue ឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ទី ២០ មេសា ឆ្នាំ ដោយមានការចូលរួមនៃបណ្ដាក្រុមសិល្បៈមកពីប្រទេសចំនួន ៣០ លើសក
ល​លោក។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍វប្បធម៌ជាច្រើន ដូចជា៖ សន្និសីទរដ្ឋ
មន្ត្រី​របស់ អាស៊ានទទួលបន្ទុកវប្បធម៌សិល្បៈ មហាស្រពរបាំអន្តរជាតិលើក
ទី ១ ក៏នឹង ត្រូវបានរៀបចំឡើងក្នុង Festival នេះដែរ។ នេះគ៏ជាឱកាសដើម្បី
យើងខ្ញុំជំរុញនិង អភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់៕”

ប្រតិកម្មទៅវិញ