សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសពិធីបុណ្យសំពះព្រះខែ

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែកញ្ញា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយ មជ្ឈមណ្ឌលពិព័រណ៍សិល្បៈ និងវប្បធម៌ វៀតណាម បានបើកកម្មវិធី ពិធីបុណ្យសំពះ ព្រះខែឆ្នាំ ២០២២ ក្រោមប្រធានបទ “នំព្រះខែ និងផ្លែឈើនៃតំបន់ទាំងបី”។

សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសពិធីបុណ្យសំពះព្រះខែ - ảnh 1ឈុតសម្ដែងសិល្បៈក្នុងកម្មវិធី “នំព្រះខែ និងផ្លែឈើនៃតំបន់ទាំងបី” (រូបថត៖ TTXVN)
ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកញ្ញា (ពោលគឺថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែទី៨ តាមច័ន្ទគតិ) នៅមជ្ឈមណ្ឌលតាំងពិពណ៌សិល្បៈនិងវប្បធម៌វៀតណាម (រដ្ឋធានីហាណូយ) ដោយប្រមូលផ្តុំមុខម្ហូបពិសេសរាប់រយប្រភេទនៃតំបន់ទាំង៣ នំព្រះខែ ផ្លែឈើ និងផលិតផលកែច្នៃពីផ្លែឈើដ៏សម្បូរបែប ជាដើម។ ពិធីបុណ្យក៏មាន លំហរតាំងបង្ហាញ "ពិធីបុណ្យសំពះព្រះខែពីអតីតកាលនិងបច្ចុប្បន្ន" ទៀតផង។
ក៏នាយប់ថ្ងៃទី ៧ ខែកញ្ញា មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានប្រារព្ធកម្មវិធី “រាត្រីព្រះច័ន្ទពេញបូណ៌មី” ជូនកុមារដែលជួបការលំបាក ពិសេសចំនួន ៣០០ នាក់នៅស្រុក Hoa Vang។ នៅកម្មវិធី ទីក្រុង Da Nang បាន ប្រគល់អំណោយជាង ៣០០ ចំណែក ជូនកុមារដែលមានស្ថានភាពលំបាកពិសេស កុមារជាជនជាតិ Co Tu និងកុមារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។
នៅទីក្រុង Can Tho មន្ទីរសុខាភិបាលទីក្រុងបានសម្របសម្រួលជាមួយមជ្ឈ មណ្ឌលគ្រប់គ្រងជំងឺ របស់ទីក្រុង រៀបចំកម្មវិធី "អំណរបុណ្យតេតសំពះព្រះខែ" សម្រាប់កុមារដែលកំពុងព្យាបាលតាមវិធីសាស្ត្រ ARV និងកុមារដែលរងផលប៉ះពាល់ ដោយវីរុស HIV/AIDS នៅលើភូមិសាស្ត្រខេត្ត។ នៅទីនេះ គណៈចាត់តាំងបានប្រគល់ អំណោយជិត ១០០ ចំណែក ដើម្បីរួមចំណែកជួយប្អូនៗកុមារទទួលអំណរបុណ្យតេត សំពះព្រះខែប្រកបដោយភាពកក់ក្ដៅ។ ចូលរួមពិធីបុណ្យនេះ កុមារម្នាក់នៅស្រុក Ninh Kieu ទីក្រុង Can Tho បានសំណេះសំណាលថា៖ “នៅពេលមកទីនេះ ទទួលបានអំណោយនិងនំ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ខ្លាំងណាស់។ មីងពូបានរៀបចំសកម្មភាពបែបនេះ ពិតជាមានអត្ថន័យណាស់សម្រាប់ យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំសប្បាយចិត្ត មិនខ្វះខាតអ្វីនោះទេ។ ខ្ញុំមានបំណងថា នៅឆ្នាំក្រោយនឹងបន្តទៅទទួលអំណោយបែបនេះ”៕

ប្រតិកម្មទៅវិញ