សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២១)

Chia sẻ

(VOVWORLD) -  ថ្នាក់ដឹកនាំមន្ទីរពេទ្យនានា លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយមន្ទីរពេទ្យ ក៏ដូចជាចែករំលែកជាមួយទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទៀតផង”។

សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២១) - ảnh 1ថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានប្រគល់វិញ្ញាបនប័ត្របញ្ជាក់កិត្តនាមគ្រូពេទ្យប្រជាជននិងគ្រូពេទ្យឆ្នើមជូនគ្រូពេទ្យយោធា (រូបថត៖ (chinhphu.vn

ក្នុងឱកាសរំលឹកខួបលើកទី ៦៦ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥-២៧ កុម្ភៈ ២០២១) នាថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Tran Viet Truong បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរចំពោះភ្នាក់ ងារសុខាភិបាល នៅតាមមន្ទីរពេទ្យមួយចំនួនក្នុងទីក្រុង។ នៅឯមន្ទីរពេទ្យទាំងនេះ លោក Tran Viet Truong បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពសុខាភិបាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ លោក Tran Viet Truong បានឲ្យដឹងថា៖ “សូមស្នើរឲ្យកម្មាភិបាល ភ្នាក់ងារសុខាភិបាលទាំងអស់ បន្តសហការជាមួយទីក្រុងដើម្បីជំនះរាល់ការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលនៃកូវីដ ១៩ នៅក្នុងតំបន់។ យើងមានបំណងជំនះលើការលំបាកនិងឈានឡង។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំមន្ទីរពេទ្យនានា លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយមន្ទីរពេទ្យ ក៏ដូចជាចែករំលែកជាមួយទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទៀតផង”។

ចំណែកឯវិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) បានសហការជាមួយមន្ទីរសុខាភិបាលទីក្រុង កាលពីថ្ងៃទី ២៦ ខែកុម្ភៈបានប្រារព្ធពិធីប្រគល់ពានរង្វាន់សមិទ្ធិផលវេជ្ជសាស្រ្តវៀតណាមឆ្នាំ ២០២០ ដើម្បីលើកតំកើងដល់ការចូលរួមវិភាគទានដល់សុខភាពសាធារណៈរបស់ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស។ នាថ្ងៃដដែលនៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីលើកតម្កើងដល់ក្រុមគ្រូពេទ្យប្រជាជនចំនួន ២០ រូប, គ្រូពេទ្យឆ្នើមចំនួន ៧៥ រូប ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ