សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាស “ខែមនុស្សធម៌“

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៦ ខែឧសភា សមាគមកាកបាទក្រហមខេត្ត Thanh Hoa បានសម្របសម្រួលជាមួយសមាគមកាកបាទក្រហមទីក្រុងហាណូយ រៀបចំសកម្មភាពជាច្រើនក្នុងឱកាស “ខែមនុស្សធម៌” ឆ្នាំ ២០២៣ នៅឃុំ Ngu Loc ស្រុក Hau Loc ខេត្ត Thanh Hoa។ 
សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាស “ខែមនុស្សធម៌“ - ảnh 1គណៈរៀបចំបានប្រគល់អាហារូបករណ៍និងកង់ ដល់សិស្សចំនួន១០នាក់ ដែលជាកូនអ្នកនេសាទក្រីក្រ ជំនះការលំបាកក្នុងការសិក្សានៅស្រុក Hau Loc។ រូបថត៖ TTXVN

នេះជាសកម្មភាពក្នុងក្របខណ្ឌនៃកម្មវិធីសហប្រតិបត្តិការរវាងសមាគមកាកបាទក្រហមទីក្រុងហាណូយ និងសមាគមកាកបាទក្រហមខេត្ត Thanh Hoa ស្ដីពីការអនុវត្តកម្មវិធី “សុវត្ថិភាពសម្រាប់អ្នកនេសាទក្រីក្រ និងជួបការលំបាក” ក្នុងឆ្នាំ២០២៣។

តាមនោះ នៅឃុំ Ngu Loc ស្រុក Hau Loc បានប្រព្រឹត្តទៅសកម្មភាពដូចជា៖ ពិនិត្យនិងពិគ្រោះសុខភាពដោយឥតគិតថ្លៃ និងផ្តល់អំណោយដល់ជនក្រីក្រ; ចាប់ផ្តើមការសាងសង់ផ្ទះសម្បែងសម្រាប់គ្រួសារនេសាទក្រីក្រនិងមានស្ថានភាពលំបាក; ផ្តល់អាហារូបករណ៍ និងកង់ដល់សិស្សជាកូនអ្នកនេសាទក្រីក្រ ដែលមានសមិទ្ធផលល្អក្នុងការសិក្សា; ប្រគល់ផ្ទះសម្បែងជូនប្រជានេសាទក្រីក្រ និងជួបការលំបាក។

នាថ្ងៃដដែលនោះ គណៈប្រតិភូខេត្ត Hai Duong បានមកសួរសុខទុក្ខ និងផ្តល់អំណោយដល់មុខសញ្ញានៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត; ទស្សនាមជ្ឈមណ្ឌលថែទាំផ្លូវចិត្ត ជនមានគុណូបការៈ និងមជ្ឈមណ្ឌលសកម្មភាពមនុស្សធម៌នៃកាកបាទក្រហមខេត្ត។ ក្នុងឱកាសនេះដែរ បណ្តាអង្គភាពអាជីវកម្មឧបត្ថម្ភបានប្រគល់អំណោយ សម្ភារៈបរិក្ខារជាច្រើនដល់អ្នកជំងឺនៅមណ្ឌល និងកុមារដែលកំពុងត្រូវបានមើលថែ និងចិញ្ចឹមនៅទីនេះផងដែរ៕

 

ប្រតិកម្មទៅវិញ