សកម្មភាពដំបូងរបស់មេដឹកនាំស.ប.បកូរ៉េក្នុងឱកាសចូលឆ្នាំថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមករា ទីភ្នាក់ងារពត៌មានយ៉ុនហាប់ដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានកណ្តាលស.ប.បកូរ៉េ (KCNA) បានឲ្យដឹងថា មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានអញ្ជើញទៅទស្សនាវិមានពន្លឺព្រះអាទិត្យ Kumsusan។
សកម្មភាពដំបូងរបស់មេដឹកនាំស.ប.បកូរ៉េក្នុងឱកាសចូលឆ្នាំថ្មី - ảnh 1 មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នៅកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្ដាលបក្សការងារស.ប.បកូរ៉េ កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ (រូបថត៖ Yonhap/TTXVN)

លោក Kim Jong-un បានសម្តែងការគោរពដោយសោ្មះសរនៅវិមានពន្លឺព្រះអាទិត្យ  Kumsusan ជាកន្លែងដាក់សាកសពរបស់អតីតមេដឹកនាំស.ប.បកូរ៉េទាំងពីរគឺលោក Kim Il-sung និងលោក Kim Jong-in។

សកម្មភាពនេះត្រូវបានប្រារព្ធឡើងបន្ទាប់ពីមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានព្រមានពី “អំពើពិតគួរឲ្យរន្ធត់” និងគំរាមកំហែងអំពី “អាវុធយុទ្ធសាស្រ្តថ្មី” នាពេលខាងមុខនៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការកណ្តាលនៃគណបក្សពលករស.ប.បកូរ៉េដែលរៀបចំឡើងក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនៃឆ្នាំ ២០១៩ ។ ទោះបីមានការព្រមានដ៏ខ្លាំងៗបែបនេះក៏ដោយ ប៉ុន្តែមេដឹកនាំស.ប.បកូរ៉េនៅតែបើកចំហចំពោះលទ្ធភាពចរចាដោយប្រកាសថា ការដែលស.ប.បកូរ៉េរួមផ្សំទប់ស្កាត់នុយក្លេអ៊ែរគឺអាស្រ័យលើអាកប្បកិរិយារបស់អាមេរិកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ