សកម្មភាពជួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី១៣តុលា នៅទីក្រុងហាណូយ ខុទ្ទការល័យមជ្ឈឹមបក្សបានរៀបចំ ពិធីរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅបណ្តាខេត្តភាគខាងជើងនិងភាគកណ្តាល ជំនះពុះពារលើផលវិបាកដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលឡើង។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  រួមជាមួយ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកម្មាភិបាល បុគ្គលិក និយោជិតនៃខុទ្ទកាល័យមជ្ឈឹម បក្សបានចូលរួមនិងរៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជនដោយប្រាក់បៀវត្ស មួយថ្ងៃធ្វើការ។

សកម្មភាពជួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  រួមជាមួយ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកម្មាភិបាល បុគ្គលិក និយោជិតនៃខុទ្ទកាល័យមជ្ឈឹម បក្សបានចូលរួមនិងរៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជន 

ក្នុងថ្ងៃដដែលសហជីពខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំពិធីរៃអង្គាសប្រាក់ ជួយ ឧបត្ថម្ភប្រជាជននៅតំបន់រងមហន្តរាយ ប្រធានរដ្ឋ លោក Tran Dai Quang អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh រួមទាំងកម្មាភិបាល បក្ខជន បុគ្គលិកនិងនិយោជិកនៃខុទ្ទកាល័យប្រ ធានរដ្ឋបានជូនប្រាក់បៀវត្សមួយថ្ងៃធ្វើការ ដើម្បីរួមចំណែកជួយឧបត្ថម្ភ ជនរួមជាតិជំនះពុះ ពារលើផលវិបាកនិងស្ថិរភាពជីវភាពរស់នៅ។

ក្នុងពេលជាមួយគ្នានោះ នៅទីស្នាក់ការរដ្ឋាភិបាល ខុទ្ទកាល័យរដ្ឋាភិបាលក៏បាន រៀបចំពិធីរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅតំបន់រងផលប៉ះពាល់ដោយភ្លៀង ធ្លាក់ខ្លាំងនិងទឹកជំនន់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh, Vuong Dinh Hue, Trinh Dinh Dung, Vu Duc Dam រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung រួមទាំងកម្មាភិបាល បុគ្គលិក និយោជិក នៃខុទ្ទកាល័យរដ្ឋាភិបាលច្រើនកុះករបានចូលរួមក្នុងពិធីនេះផងដែរ។

        ក៏នារសៀលថ្ងៃ១៣តុលា នៅវិមានរដ្ឋសភា គណៈកម្មាធិការបក្សនៃខុទ្ទកាល័យ រដ្ឋសភាបានរៀបចំពិធីរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិរងការខូចខាតដោយទឹក ជំនន់ក្រោមអធិបតីភាព ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៕

ប្រតិកម្មទៅវិញ