សកម្មភាពជួយជ្រោមជ្រែងទិវាយូហ្គាអន្តរជាតិលើកទី ៣ |
ដើម្បីជួយជ្រោមជ្រែងទិវាយូហ្គាអន្តរជាតិលើកទី ៣ នាព្រឹកថ្ងៃទី ១៨ មិថុនា នៅទីក្រុង Da Nang បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងរួមគ្នា និងអនុវត្តលំហាត់យូហ្គា អបរអសាទរទិវាយូហ្គាអន្តរជាតិ ថ្ងៃទី ២១ មិថុនា។ នេះជាសកម្មភាពមានអត្ថន័យរួមចំណែកលើកកំពស់រាងកាយ និងស្មារតីរសម្រាប់ប្រជាពលរដ្ឋនៅទីក្រុង Da Nang។
មុននោះ នាយប់ថ្ងៃទី ១៧ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកម្មវិធីរំលឹកខួបអនុស្សាវរីទិវាយូហ្គាអន្តរជាតិលើកទី ៣ ដោយមានការចូលរួមយ៉ាងច្រើនកុះកររបស់ប្រជាពលរដ្ឋទីក្រុង និងភ្ញៀវទេសចរ។ ចូលរួមព្រឹត្តិការណ៍នេះ លោកស្រី Nguyen Anh Phuong មកពីទីក្រុងហាណូយបានចែករំលែកថា៖
“ថ្ងៃនេះជាលើកដំបូង ដែលខ្ញុំចូលរួមទិវាយូហ្គាអន្តរជាតិ។ ខ្ញុំចូលចិត្តណាស់ ហើយសប្បាយរីករាយដោយសារខ្លួនមានការចាប់អារម្មណ៍ចំពោះយូហ្គា។ ខ្ញុំបានហាត់លំហាត់យូហ្គានេះ បានប្រហែល ៦ ដល់ ៧ ខែហើយ យូហ្គាបាន នាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្លួន លើកកំពស់សុខភាពជាដើម”៕