សកម្មភាពជាច្រើនដែលរៀបចំឡើងដើម្បិជួយគាំទ្រទិវាពិភពលោកដោយគ្មានបារី (ថ្ងៃទី៣១ ខែឧសភា)

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែឧសភា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាល និង មន្ទីរពេទ្យ Bach Mai សហការគ្នារៀបចំឡើងសិក្ខាសាលាវិទ្យាសាស្ត្រដើម្បីជួយ គាំទ្រពិភពលោកដោយគ្មានបារី (ថ្ងៃទី៣១ខែឧសភា)។
សកម្មភាពជាច្រើនដែលរៀបចំឡើងដើម្បិជួយគាំទ្រទិវាពិភពលោកដោយគ្មានបារី (ថ្ងៃទី៣១ ខែឧសភា)   - ảnh 1 សកម្មភាពជាច្រើនដែលរៀបចំឡើងដើម្បិជួយគាំទ្រទិវាពិភពលោកដោយគ្មានបារី (ថ្ងៃទី៣១ ខែឧសភា)  

នៅទីនេះ បណ្តាអ្នកជំនាញខាងសុខាភិបាលនឹងផ្សាយចេញបំរាមយ៉ាងខ្លាំងស្តីពីការមិនអនុញ្ញាតឲ្យសាកល្បងជក់បារី ដោយសារតែ មានលទ្ធផលពីការសិក្សា ស្រាវជ្រាវដែលបញ្ចាក់ថា ចំនួនអ្នកសាកល្បងជក់បារី ៩០% ត្រូវបានញៀននឹង បារីជាក់ជាមិនខានឡើយ។  

ក្នុងក្រប់ខ័ណ្ឌនៃសកម្មភាពបង្ការនិងទប់ទល់នឹងផលប៉ះពាល់ពីបារី នាថ្ងៃទី ១៦ ខែមិថុនា ខាងមុខនេះ មន្ទីរពេទ្យ Bach Mai នឹងរៀបចំការពិនិត្យ ផ្តល់យោបល់ប្រឹក្សា និង ចែកថ្នាំដោយឥតគិតថ្លៃស្តីពីជំងឺស្ទះសួតរ៉ាំរ៉ៃសំរាប់មនុស្សមានអាយុ លើសជាង ៤០ ឆ្នាំ ក្នុងនោះ មានមនុស្សជក់បារី លើសជាងរយៈពេល ១០ឆ្នាំ។

ក្នុងថ្ងៃដដែលនេះ នៅរដ្ឋធានីហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាមសហការជាមួយក្រសួងសុខាភិបាលវៀតណាម បានផ្សាយចេញតែម មួយឈុត   “បង្ការ និងទប់ទល់នឹងផលប៉ះពាល់របស់បារី ” ដើម្បីផ្សព្វផ្សាយនិង ឃោសនាយ៉ាងស៊ីជម្រៅ និងទូលាយ ដល់ប្រជាជនអំពីផលប៉ះពាល់ពីការជក់ បារី និងជក់បារីដោយប្រយោល។ តែមមួយឈុតនេះបានផ្សព្វផ្សាយសារមួយដល់សាធារណជនគឺ “កុំជក់បារីដើម្បីសុខភាពរបស់អ្នក និង សាច់ញាត្តិជាទី ស្រឡាញ់របស់អ្នក” ៕

ប្រតិកម្មទៅវិញ