សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង

Chia sẻ
(VOVWORLD) - ថ្ងៃទី ១២ មេសា គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (១២ មេសា ១៩៧៣ - ១២ មេសា ២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ថ្វីបើបានឆ្លងកាត់ការប្រែប្រួលជាប្រវត្តិសាស្ត្រជាច្រើនក៏ដោយ ក៏ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងបារាំងនៅតែរឹងមាំ   ស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យនិងសម្បូរបែប។
សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង - ảnh 1សន្និសីទកិច្ចសហប្រតិបត្តិការរក្នុងតំបន់រវាងវៀតណាម - បារាំងលើកទី ១២ គ្រោងនឹងមានវត្តមានរបស់ប្រតិភូវៀតណាមនិងបារាំងចំនួនជាង ៨០០នាក់ (រូបថត៖ VGP/Minh Anh)

ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០១៣ មក។ ឆ្នាំនេះ ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទកិច្ចសហប្រតិបត្តិការរក្នុងតំបន់រវាងវៀតណាម - បារាំងលើកទី ១២ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងតំបន់៖ កម្លាំងជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩”។ សកម្មភាពជាច្រើននៅខាងក្រៅសន្និសីទក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាព និងការផ្លាស់ប្តូររវាងមូលដ្ឋាន និងដៃគូនៃប្រទេសទាំងពីរ។ ប្រធាននាយកដ្ឋានកិច្ចការបរទេសទីក្រុងហាណូយ លោកស្រី Ngo Minh Hoang បានសង្កត់ធ្ងន់ថា៖ “កិច្ចសហប្រតិបត្តិការរវាងតំបន់នានា រវាងវៀតណាម និងបារាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាមួយនឹងការបង្កើតភាពជាដៃគូរវាងទីក្រុងហាណូយ និងតំបន់ Ile-de-France។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទម្រង់នៃកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ។ សន្និសីទកិច្ចសហប្រតិបត្តិការក្នុងតំបន់វៀតណាម-បារាំងលើកទី១២ គឺជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកចំពោះមិត្តភក្តិអន្តរជាតិ រួមទាំងតំបន់នានារបស់វៀតណាមផងដែរ”។

សន្និសីទកិច្ចសហប្រតិបត្តិការក្នុងតំបន់នានារវាងវៀតណាម-បារាំងលើកទី១២ គ្រោងនឹងមានការចូលរួមរបស់គណៈប្រតិភូជាង ៨០០នាក់ មកពីប្រទេសទាំងពីរវៀតណាម និងបារាំង, អង្គការក្រៅរដ្ឋាភិបាល  វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសិក្សា រួមទាំងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ