សកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបអនុស្សវរីយ៍លើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ ឧសភា នៅខេត្ត Nghe An បានប្រព្រឹត្តិទៅកម្មវិធីជួបសំណេះសំណាល លើកតម្កើងតំណាងទាំង ១២៧ នាក់ជាគំរូកងទ័ពទាំងមូលក្នុងការអនុវត្តចលនា “ពង្រីកប្រពៃណី បរិច្ចាគទេពកោសល្យ សក្តិសមជាកងទ័ពលោកអ៊ំហូ”។
សកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបអនុស្សវរីយ៍លើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1ស្រុកកំណើតលោកប្រធានហូជីមិញ (http://nghean24h.vn/) 

 ឧត្តមសេនីយ៍ឯកលោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖          “យើងគប្បីនាំយកចលនានេះអភិវឌ្ឍន៍ឡើងជំហានថ្មីទូទាំងប្រទេសនៅ ក្នុងបណ្ដាអង្គភាព និងកងទ័ពទាំងមូល រូមចំណែកកសាងកងទ័ពរឹងមាំលើវិស័យនយោបាយ សក្ដិសមជាអង្គភាពជួរមុខក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ រចនាបទលោកប្រធានហូជីមិញ។ ពង្រីកល្អនូវតួនាទីនៃមធ្យោបាយព័ត៌មានសាធារណៈ ជំរុញសកម្មភាពឃោសនាជាដើម សំដៅធ្វើឲ្យចលនានេះពង្រីកប្រសិទ្ធភាពជាក់ស្ដែង”។          នាព្រឹកថ្ងៃដដែល នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅការតាំងពិព័រណ៍ “លោកប្រធានហូជីមិញជានិច្ចកាលរស់នៅក្នុងបេះដូងប្រជាតិវៀតណាម”។ ការតាំងពិព័រណ៍នេះបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមនូវរូបភាពទាំង ៨៧ ផ្ទាំង ស្ដីពីជីវិត និងបុព្វហេតុបដិវត្តន៍ដ៏មហិមារបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងជនជាតិវៀតណាម។          នាថ្ងៃ ១៩ ឧសភាដដែល នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅមហោស្រព “អាន និងរៀនសូត្រអស់មួយជីវិតតាមគំរូលោកអ៊ំហូដ៏មហិមា”៕

ប្រតិកម្មទៅវិញ