សកម្មភាពជាច្រើនក្នុងទិវាប្រពៃណីសិស្សានុសិស្សនិស្សិតវៀតណាម |
នារាត្រីថ្ងៃទី ៩ មករា សម្ព័នយុវជនទីក្រុងហូជីមិញបានរៀបចំឡើងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៨ ទិវា ប្រពៃណីសិស្សានុសិស្សនិស្សិតវៀតណាម (៩/មករា/១៩៥០ - ៩/មករា/២០១៨) និងប្រគល់កិត្តិនាម “សិស្សសកម្ម ៣ ប្រការ” និង “និស្សិតល្អ ៥ ប្រការ” ឆ្នាំ ២០១៧។ សិស្សចំនួន ១១៣ នាក់ត្រូវបានប្រគល់កិត្តនាម “សិស្សសកម្ម ៣ យ៉ាង” កិត្តិនាម “និស្សិតល្អ ៥ ប្រការ” បានទៅលើនិស្សិតចំនួន ១០២ នាក់ និងសមូហភាព ចំនួន ២ ទទួលបានកិត្តិនាម សមូហភាពល្អ ៥ យ៉ាង។ ប្អូន Tran Thi Dieu Hanh ជានិស្សិតនៃមហាវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ ដែលទើបនឹងបានទទួលកិត្តិនាមនិស្សិតល្អ ៥ យ៉ាងបានចែករំលែកថា៖
“នេះគឺជាកិត្តិនាមដ៏ថ្ងៃថ្លាក្នុងជីវិតជានិស្សិត។ អារម្មណ៍នេះគឺអស្ចារ្យណាស់។ ប្អូនចាត់ទុកថាកិត្តិនាមនេះគឺជាកម្លាំងពលំ ដើម្បីប្អូនខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវគោលដៅធំៗខាងមុខ ហើយបន្តបុព្វហេតុនាពេលខាងមុខ”។
នាថ្ងៃទី ៩ មករា ខេត្ត Quang Namបានរៀបចំឡើងមហោស្រពសិស្សានុសិស្សនិស្សិត Quang Nam និងកម្មវិធីចាប់ផ្ដើមអាជីពថ្មី។ នៅទីនេះ ក្លិបនិស្សិតចាប់ផ្ដើមអាជីពថ្មី និងច្នៃប្រឌិតនៃសាលាមជ្យមលិក្សាជាន់ខ្ពស់សេដ្ឋកិច្ច បច្ចេកទេស ត្រូវបានបង្ហាញសមាសភាព ហើយនេះគឺជាក្លិបចាប់ផ្ដើមអាជីពទី ៥ នៅខេត្ត Quang Nam ផងដែរ៕