សកម្មភាពចាប់ផ្ដើមធ្វើការនាដើមឆ្នាំយ៉ាងផុលផុស

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី៣កុម្ភៈ កំពង់ផែអន្តរជាតិ Gemadept Dung Quat ខេត្ត Quang Ngai បាននាំចេញជើងទំនិញដើមដំបូងក្នុងឆ្នាំថ្មីមមីឆស័ក២០១៤។
សកម្មភាពចាប់ផ្ដើមធ្វើការនាដើមឆ្នាំយ៉ាងផុលផុស - ảnh 1
កំពង់ផែអន្តរជាតិ Gemadept Dung Quat ខេត្ត Quang Ngai (kienthuc.net.vn)

        Vovworld-នាថ្ងៃទី៣កុម្ភៈ កំពង់ផែអន្តរជាតិ Gemadept Dung Quat ខេត្ត Quang
Ngai បាននាំចេញជើងទំនិញដើមដំបូងក្នុងឆ្នាំថ្មីមមីឆស័ក២០១៤។ ក្នុង​ប៉ុន្មានថ្ងៃ
បុណ្យតេត កម្មាភិបាលបុគ្គលិកកំពង់ផែអន្តរជាតិ Gemadept Dung Quat បានសកម្ម
លើកដាកទំនិញធានាតាមសំណូមពររបស់អតិថិជន។

        ក្នុងថ្ងៃដ៏ដែល ប្រជាកសិករខេត្ត Nghe An បានចាប់ផ្ដើមចុះស្រែរដូវវស្សា។ តាមផែនការក្នុងរដូវនេះ ខេត្ត Nghe An បានដាំស្រូវក្នុងផ្ទៃដី៨៦ពាន់ហិកតា។ លោក
Nguyen Van Lap នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Nghe An បានឲ្យដឹង
ថា៖

        “រួមជាមួយបុណ្យតេតដាំដើមឈើ កម្មាភិបាលផ្នែកកសិកម្មនឹងចុះស្រុកដំបន់​នានាដើម្បីណែនាំប្រជាកសិករអនុវត្តវិធានការបច្ចេកទេស។ ប្រជាកសិករត្រូវ​
អនុវត្ត​ត្រូវតាមការណែនាំដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងផលិតកម្មកសិកម្ម៕”

ប្រតិកម្មទៅវិញ