សកម្មភាពក្នុងពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung ឆ្នាំរកានព្វស័ក២០១៧

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៦មេសា (ថ្ងៃទី១០កើតខែមាឃ) ពិធីបុណ្យរំលឹកខួបបិតា ស្តេច Hung ឆ្នាំរកានព្វស័ក២០១៧បានប្រារព្ធយ៉ាងឱឡារិកនៅវិមាន Kinh Thien លើ កំពូលភ្នំដ៏ពិសិដ្ឋ Nghia Linh 

(VOVworld)-នាព្រឹកថ្ងៃទី៦មេសា (ថ្ងៃទី១០កើតខែមាឃ) ពិធីបុណ្យរំលឹកខួបបិតា
 ស្តេច Hung ឆ្នាំរកានព្វស័ក២០១៧បានប្រារព្ធយ៉ាងឱឡារិកនៅវិមាន Kinh Thien
លើកំពូលភ្នំដ៏ពិសិដ្ឋ Nghia Linh ចំណុះមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស
 វិហារ Hung នៅខេត្ត Phu Tho។ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋលោក
Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋ តំបន់ បានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំ
លឹកគុណបំណាចកសាងប្រទេសជាតិរបស់បណ្តាស្តេច Hung។

សកម្មភាពក្នុងពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung ឆ្នាំរកានព្វស័ក២០១៧ - ảnh 1
នេះ ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋ តំបន់ បានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំ លឹកគុណបំណាចកសាងប្រទេសជាតិរបស់បណ្តាស្តេច Hung
 (រូបថតៈ (Việt Cường/VOV)


        រួមជាមួយបរិយាកាសពិធីបុណ្យរំលឹកខួបបិតាជាតិ ស្តេច Hung នៅខេត្ត Phu
Tho នោះ តំបន់ជាច្រើនក្នុងទូទាំងប្រទេសក៏បានរៀបចំសកម្មភាពក្នុងបំណងសម្តែង
ស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម”ផងដែរ។ នាថ្ងៃទី៦មេសា ពិធីរំលឹកខួបបិតា
ជាតិស្តេច Hung ឆ្នាំ រកានព្វស័ក ២០១៧ បានប្រារពនៅទីក្រុងហូជីមិញ។ អញ្ជើញ
ចូលរួមពិធីមានវត្តមានអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung និងអតីតអនុ
ប្រធានរដ្ឋ លោកស្រី Truong My Hoa។ នៅខេត្ត Dak Lak ពីធី រំលឹកខួបបិតាជាតិ
ស្តេច Hung បានប្រព្រឹត្តទៅនៅមណ្ឌលប្រវត្តិសាស្ត្រវប្បធម៌ សាលាភូមិLac Giao នៃ
ទីក្រុង Buon Ma Thuot។​លោក Vi Van Tiep នៅទីក្រុង​Buon Ma Thuot បានចែក
រំលែកថា៖

        “ថ្ងៃនេះជាទិវារំលឹកខួបបិតាជាតិ ស្តេច Hung។ យើងខ្ញុំបានចូលរួមពិធីនេះ
សំដៅរំលឹកដល់ប្រភពដើមរបស់បុព្វបុរស។ ពិធីបុណ្យនេះគឺពិសិដ្ឋណាស់សម្រាប់
យើង​ខ្ញុំ ក៏ដូចជាជនវៀតណាមគ្រប់រូប។ ក្រៅពីពិធី ដោយខេត្តរៀបចំនេះ យើងខ្ញុំ
ក៏បានរៀប ចំឲ្យបងប្អូនជនរួមជាតិជិតឆ្ងាយមកជួបជុំគ្រួសារ អុជធុបនឹកដល់ប្រ
ភពដើមរបស់ខ្លួនផងដែរ”។

        នៅខេត្ត Kon Tum ពិធីរំលឹកខួបបិតាជាតិ ស្តេច Hung បានរៀបចំនៅសាលា
ភូមិ Huong Khe ទីក្រុង Kon Tum។ ចូលរួមក្នុងពិធី លោក Le Viet Hung នៅទីក្រុង
 Kon Tum បានឲ្យដឹងថា៖

        “ប្រជាជន Tay Nguyen គ្រប់រូប តែងតែឆ្ពោះទៅទិវាបុណ្យរំលឹកខួបបិតាជាតិ
 Hung ដើម្បី រំលឹកឡើងវិញប្រពៃណីប្រវត្តិសាស្ត្ររបស់បណ្តាស្តេច Hung និងដើម្បី
ឲ្យប្រជាជនមានមោទនភាពថាខ្លួនជាពលរដ្ឋវៀតណាម កូនចៅរបស់បណ្តាស្តេច
Hung។ ទស្សនទាននិងមនសិការរបស់ប្រជាជនគឺពិធីបុណ្យរំលឹកបិតាជាតិជាពិធី
 បុណ្យរបស់ជាតិ។​តាមនោះ ប្រជាជនគ្រប់រូបសុទ្ធតែជួយជ្រោមជ្រែងពីធីបុណ្យ
នេះ”។

        ពិធីបុណ្យរំលឹកបិតាជាតិ ស្តេច Hung ជាសកម្មភាពវប្បធម៌ព្រលឹងពិសេស
របស់វៀតណាមឆ្ពោះទៅបុព្វបុរសនិងប្រភពដើមរបស់ប្រទេសជាតិ​ សំដៅសម្តែង
ការដឹងគុណ ដល់បណ្តាស្តេច Hung ដែលមានគុណូបការៈបង្កើតនិងកសាងប្រទេស
ជាតិព្រមទាំងបួងសួងសូមឲ្យប្រទេសជាតិសម្បូរធូធារប្រជាជនរស់នៅក្នុងភាពសុខ
សាន្តត្រានផងដែរ៕

ប្រតិកម្មទៅវិញ