យិនសិន Ngoc Linh |
ក្រោមប្រធានបទ “រឿងព្រេង Ngoc Linh” ពិធី បុណ្យដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០១៧នេះជាឱកាស ផ្សព្វផ្សាយយិនស៊ិននៅភ្នំ Ngoc Linh ជាប្រភេទឱសថពិសេសកម្រមានរបស់វៀត ណាម ដែលទើបនឹងបានទទួលស្គាល់ជាផលិតផលជាតិ។
នាយប់ថ្ងៃដដែល មហោស្រពសិល្បៈវប្បធម៌អរូបីបានបើកនៅឆ្នេរសមុទ្រ Tam Thanh ទីក្រុង Tam Ky ខេត្ត Quang Nam។ លោក Ho Tan Cuong នាយករងមន្ទីរ វប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖
“តាមរយៈសកម្មភាពនេះ យើងខ្ញុំចង់ប្រមូលផ្តុំនូវប្រភេទសិល្បៈរបស់តំបន់ នានា សំដៅលើកតំកើងតម្លៃវប្បធម៌អរូបីតំណាងមនុស្សលោកព្រមទាំងឧទ្ទេសនាម ជាមួយមិត្តភក្តិអន្តរជាតិយល់បន្ថែមអំពីបេតិកភណ្ឌវប្បធម៌វៀតណាមទៀតផង”៕
ទិដ្ឋភាពនៃពិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌អរូបី (រូបថតៈ Lan Phuong-VOV5) |