(VOVworld) – បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី
២៨ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធាន
រដ្ឋសភាឥណ្ឌូណេស៊ី លោក Marzuki Alie។ ក្នុងជំនួបសន្ទនា ភាគីទាំង ២ បានឯកភាព
អំពីការ ជំរុញទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ២ ជាពិសេសគឺ បង្កើនការជួប
ប្រាស្រ័យចែករំលែកបទពិសោធន៍អំពីការងារនិតិបញ្ញត្តិ ក៏ដូចជាពន្លឿនការចរចារនិង
ចុះហេត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធិ
សភាឥណ្ឌូណេស៊ី។ នាព្រឹកថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានចូលរួមវេទិការ អង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌូណេស៊ី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan
Sang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឥណ្ឌូណេស៊ីសុទ្ធតែមានទីផ្សារដ៏ធំធេងនិងខឿន
សេដ្ឋកិច្ចនៃប្រទេសទាំង ២ មានចំណុចប្រហាក់ប្រហែល។ ដូច្នេះ ភាគីទាំង ២ អាចជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការជំរុញទំនាក់ទំនងទ្វាភាគី ក៏ដូចជា បង្កើតស្ពានផ្សារភ្ជាប់
ជាមួយប្រទេសផ្សេងៗក្នុងតំបន់។
ក្រៅពីនោះ ប្រទេសទាំង ២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចសកម្ម ដែលជាទីកន្លែងទាក់ទាញឲ្យ
បណ្ដាវិនិយោកិនជាច្រើន។ ទីនេះគឺជាទីកន្លែងដែលមានវេទិការការសន្ទនាយន្តការ
សហប្រតិបត្តិការពហុភាគី ជាច្រើន ដូចជា៖ តំបន់ពាណិជ្ជកម្មសេរី AFTA កិច្ចព្រមព្រៀង
វិនិយោគលើគ្រប់វិស័យ ACIA វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក
(APEC) ជាដើម ដែលប្រព្រឹត្តទៅជាប្រចាំឆ្នាំ។ ដោយហេតុនេះ បណ្ដាស្ថាប័ននៃរដ្ឋា
ភិបាលនិង សមាគមអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ត្រូវធ្វើអាជីវកម្មលើសក្តា
នុពលភាពដើម្បីសហប្រតិបត្តិការជាមួយគ្នានិងដៃគូរនានាដោយឈរលើមូលដ្ឋាន
មានផលប្រយោជន៍ដូចគ្នា ដើម្បីការអភិវឌ្ឍន៍រួមនៃប្រទេស និមួយៗ និងតំបន់
ទៀតផង៕
|
ពិធីទទួលជួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នៅឥណ្ឌូណេស៊ី (Image: truongtansang.org) |