(VOV)_ វៀតណាម សកម្មតស៊ូដណ្ដើមយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិ
គីមីពុល ពណ៌លឿងទុំ/Dioxin។ នេះគឺជាការអះអាងរបស់ឧត្តមសេនីយ៍ឯក Ngo
Xuan Lich ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ក្នុងជំនួប ធ្វើការជាមួយដំណាងមជ្ឈឹមសមាគមន៍ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/Dioxin វៀតណាម នាព្រឹកថ្ងៃទី២៧ កក្កដានៅរដ្ឋធានីហាណូយ។
|
សកម្មតស៊ូទាមទារឲមានយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម |
ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានអោយដឹងថា៖ បណ្ដាឆ្នាំកន្លងទៅ បក្ស រដ្ឋវៀតណាម បានមានការផ្តួចផ្តើមគំនិតជាច្រើន គោលនយោបាយលើកទឹកចិត្ត ដើម្បីថែទាំមុខសញ្ញាគោលនយោបាយកាន់តែល្អជាងពីមួយថ្ងៃទៅ១ថ្ងៃ ដែលក្នុង
នោះមាន ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ បណ្ដាអង្គការ
បុគ្គលនៅក្នុងនិងក្រៅប្រទេសបានមានសកម្មភាពមនុស្សធម៌ជាច្រើន ជួយឧបត្ថម្ភ
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ជួយឧបត្ថម្ភគេស្ថិរភាពជីវភាព
រស់នៅ។ លោក Ngo Xuan Lich មានគោលបំណងថា៖ សមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាមគ្រប់ជាន់ថ្នាក់បន្តខំប្រឹងប្រែង
ឆ្លងកាត់រាល់ការលំបាក សកម្មតស៊ូ ទាមទារអោយមានយុត្តិធម៌សំរាប់បណ្ដា
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinវៀតណាម ដោយផ្អែកទៅ
លើច្បាប់អន្តរជាតិ៕