សកម្មជននានានៅអាមេរិកជឿជាក់ទៅលើការអភិវឌ្ឍរបស់វៀតណាមក្រោយពីមហាសន្និបាតលើកទី១៣

Chia sẻ

(VOVWORLD) - លោកស្រី Ratner បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី១៣បានចង្អុលបង្ហាញ នូវចំណុចអន់ខ្សោយដែលនៅសេសសល់ ក៏ដូចជាទិសដៅដោះស្រាយបញ្ហាពោលខាងលើ ហើយ ប្រការនេះបានសរឲ្យឃើញនូវលក្ខណៈប្រជាធិបតេយ្យនៃប្រព័ន្ធសង្គមនិយម។

សកម្មជននានានៅអាមេរិកជឿជាក់ទៅលើការអភិវឌ្ឍរបស់វៀតណាមក្រោយពីមហាសន្និបាតលើកទី១៣ - ảnh 1សកម្មជនអាមេរិក លោកស្រី Merle Ratner (ខាងឆ្វេង)។ (រូបថត៖ TTXVN)
នាថ្ងៃទី៣ កុម្ភៈ សកម្មជនអាមេរិក លោកស្រី Merle Ratner និង សាស្ត្រាចារ្យ Ngo Thanh Nhan ដែលជាអ្នកសម្របសម្រួល២នាក់នៃអង្គការចលនាជំនួយឧបត្ថម្ភនិងទំនួល ខុសត្រូវចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមនៅ អាមេរិក បានចាត់ទុកថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែល ទើបតែបានបិទបញ្ចប់ ជារបត់មួយដោយជួយវៀត ណាមឈានចូលដំណាក់កាលថ្មីនៃលទ្ធិសង្គមនិយម។
លោកស្រី Ratner បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី១៣បានចង្អុលបង្ហាញ នូវចំណុចអន់ខ្សោយដែលនៅសេសសល់ ក៏ដូចជាទិសដៅដោះស្រាយបញ្ហាពោលខាងលើ ហើយ ប្រការនេះបានសរឲ្យឃើញនូវលក្ខណៈប្រជាធិបតេយ្យនៃប្រព័ន្ធសង្គមនិយម។
លោកស្រី Ratner មានគោលបំណងថា វៀតណាមនឹងបង្កើតប្រព័ន្ធថែទាំសុខភាពថ្មី យ៉ាងឆាប់ៗ ដើម្បីប្រជាជនគ្រប់គ្នាសុទ្ធតែទទួលបានផល ហើយអភិវឌ្ឍប្រព័ន្ធសុខុមាលភាព ឲ្យកាន់តែប្រសើរឡើងសម្រាប់ជនក្រីក្រ ព្រមទាំងបន្តបុព្វហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយផងដែរ។
លោកស្រី Ratner និងសាស្ត្រាចារ្យ Ngo Thanh Nhan ជឿជាក់ថា វៀតណាមនឹងបន្ត បង្ការទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ដោយសារតែគួបផ្សំបាននូវការដឹកនាំ របស់បក្សនិងចំណងសាមគ្គីភាពរបស់ប្រជាជន ក៏ដូចជាស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយ ចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ