សក្ដានុភាពលើវិស័យពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងនេប៉ាល់នៅតែធំ ធេងណាស់

Chia sẻ
(VOVWORLD) - នេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh នៅវេទិកាធុរកិច្ចវៀតណាម-នេប៉ាល់ ដែលបានប្រព្រឹត្ត ទៅនាថ្ងៃទី១០ ខែឧសភា នៅទីក្រុងហាណូយ ក្នុងឱកាសដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli។ 
សក្ដានុភាពលើវិស័យពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងនេប៉ាល់នៅតែធំ ធេងណាស់ - ảnh 1 នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ VOV5)

  ថ្លែងនៅវេទិកា រដ្ឋមន្រ្តីលោក Tran Tuan Anh បានអោយដឹងថា៖

        “វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាប្រពៃណីជាមួយនេប៉ាល់។ ទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅតែមាន កំហិតក្ដី ប៉ុន្តែភាគីទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការនិងលក្ខណៈស្រដៀង គ្នាជាច្រើនអំពីទស្សនៈអាជីវកម្ម។ នេះជាតម្លៃរួមដែលប្រទេសទាំងពីរត្រូវការ ពង្រីកថែមទៀតដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការលើច្រើន វិស័យរវាងវៀតណាមនិងនេប៉ាល់”។

        ក៏អញ្ជើញចូលរួមវេទិកានេះដែរ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅវៀតណាម។ លោកបានអះអាងថា ភាពស្វាហាប់នៃខឿនសេដ្ឋកិច្ច វៀតណាមកំពុងជាការបំផុសគំនិតចំពោះនេប៉ាល់។

        “នេប៉ាល់កំពុងអនុវត្តន៍គោលនយោបាយវិនិយោគដ៏បើកចំហ ហើយកសាង បរិយាកាសគតិយុត្តិប្រកបដោយភាពងាយស្រួលនិងរួសរាយរាក់ទាក់សម្រាប់វិនិយោគលើទូទាំងពិភពលោក ដែលក្នុងនោះមានវិនិយោគិនវៀតណាម ផងដែរ។ នេប៉ាល់ក៏កំពុងបង្កើនការវិនិយោគចូលក្នុ ងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន សំដៅលើកទឹកចិត្តសហគ្រាសបើកទូលាយការធ្វើអាជីវកម្មនៅនេប៉ាល់ ដើម្បី ចាប់ពីនោះជ្រៀតចូលទីផ្សារចិននិងឥណ្ឌា ផងដែរ”៕

ប្រតិកម្មទៅវិញ