![សិក្ខាសាលាឧទ្ទេសនាមបរិយាកាសវិនិយោគនៅវៀតណាមសម្រាប់សហគ្រាសទីក្រុង Sakai -ជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_02_09/doanh_nghiep_nhat_ban_den_viet_nam_tim_kiem_co_hoi_dau_tu_zbdv.jpg) |
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-នាថ្ងៃទី៧កុម្ភៈ អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka ប្រទេស
ជប៉ុន បានរួមសហការជាមួយរដ្ឋអំណាចទីក្រុង Sakai ខេត្ត Osaka និងធនាគារ Ikeda
Senshu រៀបចំសិក្ខាសាលា “ឧទ្ទេសនាមនូវបរិយាកាសវិនិយោគនៅវៀត ណាម”
សម្រាប់សហគ្រាសនានារបស់ជប៉ុន។ នៅក្នុងសិក្ខាសាលានេះ សហគ្រាស របស់
ជប៉ុនបានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ផ្តល់នូវព័ត៌មានដោយ ធ្វើការ
បច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ចរួមទាំងរាល់គោលនយោបាយអនុគ្រោះ សម្រាប់
សហគ្រាសវិនិយោគបរទេស ជាពិសេសគឺសក្កានុភាពសហប្រតិបត្តិការលើ វិស័យ
ឧស្សាហកម្មឧបត្ថម្ភរវាងវៀតណាមជាមួយជប៉ុន។ អញ្ជើញថ្លែងមតិនៅសិក្ខា
សាលានេះ លោកស្រី Hazama Emiko អភិបាលរងទីក្រុង Saika បានចែករំលែកនូវ
ការសកម្មអំពីសក្កានុភាពនៃខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាឱកាសវិនិយោគនិង
សហប្រតិបត្តិការធ្វើអាជីវកម្មសម្រាប់ប្រទេសទាំងពីរផងដែរ។ លោកស្រី Hazama
Emiko ក៏បានអះអាងលើការអាទិភាពរបស់រដ្ឋអំណាចទីក្រុង Sakai ក្នុងការជម្រុញ
និងជួយ ឧបត្ថម្ភឲ្យសហគ្រាសនានានៅទីក្រុង Saika មកស្វែងរកឱកាសវិនិយោញ
និងបើកទូ លាយកិច្ចសហប្រតិបត្តិការនៅវៀតណាម៕