|
(VOVworld) - សិក្ខាសាលាក្នុងតំបន់អំពីអាស៊ាននិងសមុទ្រខាងកើតបានបញ្ចប់ នារសៀលថ្ងៃទី ២០ កញ្ញា នៅកម្ពុជា។ (Image: VOV Online) |
(VOVworld) - សិក្ខាសាលាក្នុងតំបន់អំពីអាស៊ាននិងសមុទ្រខាងកើតបានបញ្ចប់
នារសៀលថ្ងៃទី ២០ កញ្ញា នៅកម្ពុជា។ បណ្ដាតំណាងចូលរួមរបស់អាស៊ាននិង ចិនបានផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះសារៈសំខាន់នៃការរក្សាសន្តិភាពនិង
ស្ថិរភាពយូរអង្វែងលើសមុទ្រខាងកើត តាមរយៈការជំរុញការចរចារអំពីការចុះ
ហេត្ថលេខាលើក្រមប្រតិបត្តិតំបន់នៅលើសមុទ្រខាងកើតរវាងអាស៊ាននិងចិន
យ៉ាងឆាប់ៗ។ ក្រៅពីនោះ បណ្ដាអ្នកជំនាញការក៏បានប្រមូលផ្តុំវាយតំលៃរាល់
សមិទ្ធិ ក៏ដូជា ភាពអន់ខ្សោយក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជា
សមាជិកអាស៊ាន ក៏ដូចជា រវាងអាស៊ានជាមួយចិនផងដែរ។ បណ្ដាបទអន្តរា
គមន៍ដែលត្រូវបានបង្ហាញនៅសិក្ខាសាលាលើកនេះក៏បានទទួលស្គាល់ថា៖
ជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើតកំពុងដាក់ចេញការសាកល្បងដ៏
ធំធេងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនហើយមានកត្តាបង្ក
អស្ថិរភាពដែលអាចគំរាមកំហែងសន្តិភាពក្នុងតំបន់។ បណ្ដាតំណាងបាន
វាយតំលៃខ្ពស់ចំពោះបទអន្តរាគមន៍របស់គណៈប្រតិភូវៀតណាមដែលបាន
សង្កត់ធ្ងន់ថា៖ការដោះស្រាយរាល់បញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធីគឺ
ជាលក្ខ័ណ្ឌដើមដំបូងបង្អស់ដើម្បីបង្កើតមូលដ្ឋានសំរាប់អាស៊ាននិងចិនមបើក
ទូលាយកិច្ចសហប្រ តិបត្តិការឲ្យខ្លាំងក្លាថែមទៀត៕