សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេស សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ទីក្រុង Hai Phong ក្នុងឱកាសខួបលើកទី ៦០ នៃការបើកផ្លូវហូជីមិញលើសមុទ្រ (២៣ តុលា ១៩៦១-២៣ តុលា ២០២១)។ ការរៀបចំសិក្ខាសាលាសំដៅបញ្ជាក់អំពីគោលនយោបាយកសាងខ្សែផ្តល់ជំនួយយុទ្ធសាស្ត្រ - ផ្លូវហូជីមិញលើសមុទ្រគឺជាជោគជ័យដ៏ធំធេងក្នុងការដឹកនាំការតស៊ូប្រឆាំងអាមេរិកដើម្បីសង្គ្រោះជាតិ; វិភាគនិងដកចេញមេរៀនដើម្បីអនុវត្តន៍នឹងអភិវឌ្ឍទ្រឹស្តីសិល្បៈយោធារបស់វៀតណាម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ អប់រំ បណ្តុះស្មារតីស្នេហាជាតិ លើកតម្កើងការរួមវិភាគទាននិងការលះបង់ដ៏ធំធេងរបស់កម្មាភិបាល និងយុទ្ធជននៃ “ក្រុមនាវាគ្មានលេខ” បានសាងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ។ លោកវរសេនីយ៍ឯក Nguyen Van Sau អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ គណៈកម្មាធិការរៀបចំសិក្ខសាលាបានទទួលឯកសារចំនួន ៨២ និងមតិចំនួន ៦ ពីសាក្សីប្រវត្តិសាស្ត្រ។ ក្នុងនោះមាន៖ បទបង្ហាញរបស់ប្រធានសេនាធិការ ស្នងការដ្ឋាននយោបាយ អគ្គនាយកដ្ឋាន តំបន់យោធា កងកម្លាំងប្រដាប់អាវុធ ... និងអ្នកនិពន្ធទាំងក្នុងនិងក្រៅជួរកងទ័ព៕